ថៃ៖ អំឡុងពេលលីគកំពូលកម្ពុជាសម្រាករង់ចាំការបើករដូវកាលថ្មី បណ្ដាក្លិបផ្សេងៗក៏បានធ្វើការហ្វឹកហាត់កីឡាករ ក៏ដូចជាប្រកួតមិត្តភាពផ្សេងៗជាដើម។ មិនត្រឹមតែប្រកួតក្នុងស្រុកនោះទេ ចំពោះបណ្ដាក្លិបមួយចំនួនទៀត ក៏បានចេញទៅធ្វើការបោះជំរុំហ្វឹកហាត់ និងប្រកួតនៅក្រៅប្រទេសដែរ។ ជាក់ស្តែងដូចជា ក្លិបណាហ្គាវើល វិសាខា និងភ្នំពេញក្រោនជាដើម គឺបានទៅប្រកួតមិត្តភាពជាមួយក្លិបអន្តរជាតិផ្សេងៗរហូតដល់ទឹកដីថៃ។

Captain ណាហ្គាវើល និង Police Tero ជាមួួយអាជ្ញាកណ្តាល
ការប្រកួត វិសាខា​ និង Pahang FA

ចំពោះក្លិបវិសាខា គឺបានចេញទៅប្រទេសថៃដើម្បីធ្វើការប្រកួតជាមួយក្លិបមកពីលីគកំពូលម៉ាឡេស៊ី គឺក្លិប Pahang FA ដែលជាអតីតក្លិបរបស់ចាន់ វឌ្ឍនាកា។ ការប្រកួតធ្វើឡើងនៅទីលានហ្វឹកហាត់របស់ក្លឹបបុរីរាម “Buriram Training Centre” ហើយជាលទ្ធផលក្លិបវិសាខា បានយកឈ្នះទៅលើក្លិប Pahang FA ក្នុងលទ្ធផល ៣-១ ដែលគ្រាប់បាល់របស់វិសាខារកបានដោយកីឡាករ កែវ សុខផេង, ឡុង ម៉េងហាវ និងស៊ិន សុផាណាត់។ ដោយឡែកគ្រាប់បាល់របស់ Pahang រកបានដោយកីឡាករ Safuwan Baharuddin។ ដោយឡែកងាកមកណាហ្គាវើលវិញ បានទទួលរងបរាជ័យយ៉ាងដំណំក្នុងការប្រកួតមិត្តភាពជាមួយ Police Tero FC។ ម្ចាស់ជើងឯកលីគកំពូលកម្ពុជានេះត្រូវបានក្រុម Police Tero FC ស៊ុតចូលរហូតដល់ ៦គ្រាប់។​ ណាហ្គាវើលក៏នឹងបន្តជួបក្រុមសាកលវិទ្យាល័យមួយទៀតគឺ Assumption United វេលាម៉ោង ៥ល្ងាចថ្ងៃទី ០៩​ មករាផងដែរ។

ការប្រកួតរវាងណាហ្គាវើល និង Police Tero
កីឡាករ កែវ សុខផេង

គួរបញ្ជាក់ថាការប្រកួតនេះធ្វើឡើងដើម្បីត្រៀមសម្រាប់លីគកំពូលរដូវកាលថ្មីសម្រាប់ក្លិបទាំងពីរ ក៏ដូចជាហ្វឹកហាត់មុនការចូលរួមព្រឹត្តិការណ៍ AFC Cup ២០១៩ របស់ណាហ្គាវើលផងដែរ៕

ការប្រកួតរវាងណាហ្គាវើល និង Police Tero
ការចាប់ពូលពាន AFC Cup ២០១៩

សូមទស្សនាវីដេអូខ្លីៗ នៃការប្រកួតរវាងណាហ្គាវើល និង Police Tero នៅខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]