ចិន៖ កូនង៉ែតអាយុ ១៤ខែម្នាក់កំពុងទទួលបានប្រជាប្រិយភាពខ្ពស់ និងការចាប់អារម្មណ៍ជាខ្លាំងនៅលើបណ្តាញសង្គមចិន។

កាលពីពេលថ្មីៗនេះ Long Yixin អាយុ ១៤ខែ មកពីខេត្ត Hubei បានធ្វើឱ្យអ្នកប្រើប្រាស់អ៊ីនធើណេតជាច្រើនរូប មានការភ្ញាក់ផ្អើលនឹងសមត្ថភាពរបស់នាងជាខ្លាំង ព្រោះនាងអាចជិះ Hoverboard បានយ៉ាងល្អជាងមនុស្សធំទៅទៀត។

តាមសម្តីម៉ាក់របស់នាងបាននិយាយថា ដំបូងឡើយគាត់ទិញ Hoverboard ឱ្យកូនប្រុសច្បងអាយុ ៥ ឆ្នាំជិះទេ តែគេទុកចោល ហើយគាត់ឃើញអីចឹង ក៏ឱ្យកូនស្រីពៅអាយុ ១៤ ខែសាកជិះលេងទៅ ស្រាប់តែគេជិះបានយ៉ាងល្អ ពូកែជាងមនុស្សធំទៅទៀត។

ក្រោយមកកូនស្រីពៅនេះក៏ញៀនជិះគ្រប់ពេល ក្លាយទៅជាយានជំនិះផ្ទាល់ខ្លួនរបស់គេទៅហើយ។ បន្ទាប់មកគាត់ឃើញអីចឹង គាត់ក៏ថតវីដេអូកូនស្រីគាត់ជិះ Hoverboard បង្ហោះលើបណ្តាញសង្គម ហើយស្រាប់តែមានអ្នកទស្សនាជាច្រើនម៉ឺននាក់។ អ្នកខ្លះសរសើរនូវទេពកោសល្យរបស់កូនគាត់ ខណៈពេលអ្នកខ្លះទៀតបានរិះគន់ថា កូនតូចអីចឹង ជិះ Hoverboard នៅលើផ្លូវពិតជាមានគ្រោះថ្នាក់ណាស់។

យ៉ាងណាមិញ ម៉ាក់របស់ Yixin អ្នកស្រី Wang បានប្រាប់សាធារណៈជនថាកុំបារម្ភអី ព្រោះគាត់ឱ្យកូនស្រីគាត់ជិះតែនៅម្តុំផ្ទះគាត់ប៉ុណ្ណោះ ហើយគាត់តែងតែតាមមើលជានិច្ច។

នាពេលអនាគត អ្នកស្រី Wang នៅតែឱ្យកូនគាត់ជិះ Hoverboard ដរាបណាគេចូលចិត្ត ព្រោះក្តីបំណងរបស់ធំរបស់គាត់ គឺគ្រាន់តែចង់ឱ្យកូនគាត់ធំឡើងដោយមានសុខភាពល្អ និងសប្បាយចិត្តប៉ុណ្ណោះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

Long Yixin
Long Yixin
Long Yixin
Long Yixin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]