ភ្នំពេញ៖ ថ្មីៗនេះ តារាស្រីពហុអាជីពអ្នកនាង ខាត់ សុឃីម បានបង្ហោះនូវរូបថតជាច្រើនសន្លឹក នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង និងបានអមមកជាមួយនឹងសារ ដ៏សែនឆ្អែតចិត្តបំផុត ចំពោះរឿងមួយដែលនាងមិននឹកស្មានដល់។

នេះបើតាមរយៈសាររបស់ អ្នកនាង ខាត់ សុឃីមបានឲ្យដឹងថា តារាស្រីរូបនេះ បានមានការខកចិត្ត និងសោកស្តាយជាខ្លាំង ដែលបានសម្រេចចិត្តទិញផ្ទះ ដែលសង់ហើយស្រាប់ នៅក្នុងបុរីមួយកន្លែង។ បើតាមដឹង ផ្ទះដែលតារាស្រីរូបនេះបានទិញ ហាក់បីដូចជាមិនសូវមានសំណង់រឹងមាំ និងមានគុណភាពល្អប៉ុន្មាននោះទេ ដែលតម្រូវឲ្យអ្នកនាង ខាត់ សុឃីម ត្រូវមកឈឺក្បាល ដោយសារតែរឿង ជួលជុលផ្ទះមួយនេះជាញឹកញាប់។

មិនតែប៉ុណ្ណោះ តារាស្រីរូបនេះ ថែមទាំងបង្ហោះសារឆ្អែមចិត្ត ស្បថឈប់ទិញផ្ទះដែលធ្វើហើយស្រាប់ៗបែបនេះ ថែមទៀតផង។

ផ្ទះដែលខាត់ សុឃីម​ បានទិញ
ផ្ទះដែលខាត់ សុឃីម​ បានទិញ
ផ្ទះដែលខាត់ សុឃីម​ បានទិញ
ផ្ទះដែលខាត់ សុឃីម​ បានទិញ
ខាត់ សុឃីម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម