ថៃ៖ នាព្រឹកព្រលឹមថ្ងៃទី៩ ខែមករានេះ ក្រុមចម្រៀងស្រីកំពុងល្បីឈ្មោះ Blackpink បានធ្វើដំណើរពីប្រទេសកូរ៉េ ឆ្ពោះទៅកាន់ទីក្រុងបាំងកកប្រទេសថៃ ដើម្បីប្រារព្ធធ្វើនូវព្រឹត្តិការណ៍ប្រគំតន្រ្តីទេសចរណ៍ផ្ទាល់ខ្លួន «Blackpink 2019 In Your Area World Tour » ដែលនឹងធ្វើឡើងរយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី១១ ដល់ ថ្ងៃទី១៣ ខែមករា ខាងមុខនេះ។

មិនខុសពីសព្វមួយដង ការធ្វើដំណើរទៅកាន់ប្រទេសថៃ ដែលគ្រប់គ្នាស្គាល់ថាគឺជា ទឹកដីកំណើតរបស់តារាស្រី Lisa ក្រុម Blackpink តែងតែទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ប្រជាជនថៃ តាំងពីពួកគេបោះជំហានដំបូងទើបតែមកដល់ ព្រលានយន្តហោះទីក្រុងមកម៉្លេះ។

ជាក់ស្តែង ក៏ដូចជាមុននេះបន្តិចផងដែរ អ្នកគាំទ្រថៃរាប់រយនាក់ បាននាំគ្នាទៅអង្គុយ រង់ចាំស្វាគមន៍ ក្រុមBlackpink នៅឯព្រលានយន្តហោះ តាំងពីព្រឹកព្រលឹមរហូតដល់រសៀលនេះ ជាមួយនឹងស្នាមញញឹមរំភើបរីករាយ ថែមទាំងគ្មានការត្អូញសូម្បីតែមួយម៉ាត់ បើទោះបីជាពួកគេអង្គុយចាំរាប់ម៉ោង តម្រៀបជួរគ្នាតាមមាត់ផ្លូវក៏ដោយ៕

ពិតជាគួរឲ្យសរសើរដល់ទឹកចិត្តអ្នកគាំទ្រពិតៗ!!

Blackpink ធ្វើដំណើរឆ្ពោះទៅប្រទេសថៃ
Blackpink ធ្វើដំណើរឆ្ពោះទៅប្រទេសថៃ
Blackpink ធ្វើដំណើរឆ្ពោះទៅប្រទេសថៃ
Blackpink ធ្វើដំណើរឆ្ពោះទៅប្រទេសថៃ
Blackpink ធ្វើដំណើរឆ្ពោះទៅប្រទេសថៃ
Blackpink ធ្វើដំណើរឆ្ពោះទៅប្រទេសថៃ
Blackpink ធ្វើដំណើរឆ្ពោះទៅប្រទេសថៃ
Blackpink ធ្វើដំណើរឆ្ពោះទៅប្រទេសថៃ
អ្នកគាំទ្រថៃអង្គុយចាំ Blackpink នៅព្រលានយន្តហោះ
អ្នកគាំទ្រថៃអង្គុយចាំ Blackpink នៅព្រលានយន្តហោះ
អ្នកគាំទ្រថៃអង្គុយចាំ Blackpink នៅព្រលានយន្តហោះ
អ្នកគាំទ្រថៃអង្គុយចាំ Blackpink នៅព្រលានយន្តហោះ
អ្នកគាំទ្រថៃអង្គុយចាំ Blackpink នៅព្រលានយន្តហោះ
ក្រុមកងអង្គរក្សថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]