ជប៉ុន៖ បុរសវ័យកណ្តាលសញ្ជាតិជប៉ុនម្នាក់ឈ្មោះ Takanobu Nishimoto បានចាប់ផ្តើមបើកដំណើរការអាជីវកម្មដ៏ចម្លែកមួយ សម្រាប់បំពេញចិត្តស្ត្រីក្នុងប្រទេសជប៉ុន ដើម្បីឲ្យពួកគេជួលមនុស្សប្រុសវ័យកណ្តាលម្នាក់ធ្វើជាទីប្រឹក្សា ស្តាប់ពីបញ្ហារបស់នាង និងធ្វើកិច្ចការផ្ទះផ្សេងៗទៀត។ នេះយោងតាមការចុះផ្សាយពីសារព័ត៌មាន Business Insider

តាមប្រភពសារព័ត៌មានដដែលបានបង្ហាញថា លោក Nishimoto បានបើកដំណើរការក្រុមហ៊ុនផ្តល់សេវាកម្មមួយនេះក្នុងឆ្នាំ២០១២ ដោយឲ្យឈ្មោះថា Ossan Rental ។ មិនតែប៉ុណ្ណោះក្នុងភាសាជប៉ុនពាក្យ Ossan នេះមានន័យថា “លោកពួឬបុរសវ័យកណ្តាល”

លោក Takanobu Nishimoto

គួរបញ្ជាក់ថា លោក Nishimoto បានបើកដំណើរការអាជីវកម្មដ៏ចម្លែកនេះ ដើម្បីឲ្យបុរសវ័យកណ្តាលអាចធ្វើជាទីប្រឹក្សាយោបល់ ស្តាប់បញ្ហារបស់ស្ត្រី និងធ្វើកិច្ចការផ្ទះផ្សេងៗ។  ក្រឡេកមើលតម្លៃវិញ សម្រាប់មិត្តនារីណាដែលចង់ជួលបុរសវ័យកណ្តាលទាំងអស់មកធ្វើជាទីប្រឹក្សា  តម្រូវឲ្យបង់ប្រាក់ ៨,៨៩ដុល្លារក្នុងមួយម៉ោង

យោងតាមប្រសាសន៍របស់ម្ចាស់ក្រុមហ៊ុនផ្ទាល់បាននិយាយថា "មូលហេតុដែលខ្ញុំបង្កើតសេវាកម្មនេះឡើង ព្រោះមនុស្សប្រុសវ័យកណ្តាលជាច្រើននាក់ក្នុងប្រទេសជប៉ុន តែងតែត្រូវបានគេសើចចំអកដោយសាររូបរាងខាងក្រៅរបស់ពួកគាត់។ អីចឹងហើយទើបខ្ញុំមានចេតនាបង្កើតសេវាកម្មនេះឡើង ដើម្បីលើកទឹកចិត្តពួកគាត់ និងលុបបំបាត់ការសើចចំអកទាំងនោះ"។

រូបតំណាង

មិនតែប៉ុណ្ណោះលោក Nishimoto ជឿថា មនុស្សប្រុសវ័យកណ្តាលទាំងអស់មានចរិតចាស់ទុំ ធ្លាប់ឆ្លងកាត់បទពិសោធន៍និងការលំបាកជាច្រើនក្នុងជីវិត ហើយក៏ចូលចិត្តជួយយកអាសារមនុស្សដទៃដែរ។

អ្វីដែលមិនគួរឲ្យជឿនោះគឺស្ត្រីៗនៅក្នុងប្រទេសជប៉ុនប្រហែលជា ៩០០នាក់ បានធ្វើការកក់សេវាកម្មចម្លែកនេះជារៀងរាលខែ។  ភាគច្រើនអតិថិជនដែលកក់សេវាកម្មនេះជាស្ត្រីមានអាយុចន្លោះពី២០ ដល់៥០ឆ្នាំ

បុរសជប៉ុនដែលគេជួល
បុរសជប៉ុនដែលគេជួល
បុរសជប៉ុនដែលគេជួល
បុរសជប៉ុនដែលគេជួល
បុរសជប៉ុនដែលគេជួល
បុរសជប៉ុនដែលគេជួល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]