វៀតណាម៖ យើងសង្កេតឃើញមួយរយៈចុងក្រោយ  វិស័យដើរបង្ហាញម៉ូតមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តយុវវ័យ។ តួយ៉ាងមានភ្នាក់ងារបង្ហាញម៉ូតមួយកន្លែងនៅវៀតណាម បានបង្កើតកម្មវិធីដើរម៉ូតសម្រាប់ក្មេងៗកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីអ្នកប្រើប្រាស់អ៊ីនធើណេតលើសកលលោក។

កាលពីពេលថ្មីៗនេះ ភ្នាក់ងារបង្ហាញម៉ូត Pink House Entertainment ដែលមានទីតាំងនៅក្នុងទីក្រុងហូជីមិញ បានបង្កើតកម្មវិធីបង្ហាញម៉ូតសំលៀកបំពាក់មួយឈ្មោះ Asian Kids Fashion Show ក្នុងគោលបំណងដើម្បីឱ្យក្មេងៗបង្ហាញសមត្ថភាព និងទេពកោសល្យខ្លួនលើវិស័យបង្ហាញម៉ូត។ ក្នុងនោះក៏មានវត្តមានរបស់តារាបង្ហាញម៉ូតវ័យក្មេង Khanh An អាយុ ៧ ឆ្នាំ, កូនភ្លោះទាំងបី Bao Ngoc, Bao Ngan, Bao Nguyen អាយុ ៩ ឆ្នាំ ហើយសូម្បីកុមារាកុមារីអាយុត្រឹម៣ ឆ្នាំក៏ចូលរួមបានដែរ។

បន្ថែមពីនេះទៀត ក៏មានវត្តមានរបស់តារាបង្ហាញម៉ូតវ័យក្មេងជាច្រើនដួងទៀត មកពីភ្នាក់ងារបង្ហាញម៉ូតខុសៗគ្នាផងដែរ។

គួរឱ្យដឹងថានេះជាលើកទីបីហើយដែលភ្នាក់ងារបង្ហាញម៉ូត Pink House Entertainment បានរៀបចំកម្មវិធីបង្ហាញម៉ូតនេះឡើង ហើយកម្មវិធីដ៏អស្ចារ្យនេះបានបង្កើតដំបូងនៅក្នុងឆ្នាំ ២០១៧ ហើយមិនថាអ្នកក្នុងស្រុក ឬក្រៅសុ្រកនោះទេ ពិតជាចូលចិត្ត និងគាំទ្រកម្មវិធីនេះខ្លាំងមែនទែន។

ក្នុងឆ្នាំនេះដែរ ប្រធានបទដែលក្មេងៗត្រូវយកមកសម្តែងគឺទាក់ទងទៅនឹង «ពិធីបុណ្យ» ដូច្នេះតម្រូវឱ្យពួកគេស្លៀកសំលៀកបំពាក់បែបវប្បធម៌ទៅតាមការច្នៃម៉ូតរបស់ប្រទេសនីមួយៗ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

រូបក្នុងកម្មវិធី
រូបក្នុងកម្មវិធី
រូបក្នុងកម្មវិធី
រូបក្នុងកម្មវិធី
រូបក្នុងកម្មវិធី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]