បរទេស៖ ក្លិប Manchester United ដែលកំពុងប្រកបអាជីពនៅក្របខណ្ឌកំពូលអង់គ្លេស បានប្រជែងជាមួយក្លិបបាល់ទាត់ Real Madrid និង Barcelona ក្លាយជាក្លិបបាល់ទាត់ដែលមានតម្លៃថ្លៃបំផុត។ ទស្សនាវដ្ដី Forbe ទើបតែបានបញ្ចេញតារាងមួយ ដែលបានបង្ហាញពីក្លិបបាល់ទាត់ដែលមានតម្លៃថ្លៃបំផុតក្នុងលោក។ ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ នៅតែមិនមានក្លិបណាមួយអាចប្រជែងយកចំណាត់ថ្នាក់កំពូលតារាងពីបិសាចក្រហមបានដដែល ។

ក្រុមបាល់ទាត់ Manchester United

រឿងដែលគួរឱ្យចាប់អារម្មណ៍មួយផ្សេងទៀត គឺក្លិបយក្សរបស់អេស្ប៉ាញទាំងពីរគឺ Real Madrid និង Barcelona ស្ថិតនៅចំណាត់ថ្នាក់បន្តបន្ទាប់គឺលេខ ២ និងលេខ ៣។ ក្លិប Manchester United មានតម្លៃរហូតដល់ ៤,១២ ពាន់លានដុល្លារខណៈដែលក្លិប Real Madrid ស្ថិតនៅចំណាត់ថ្នាក់លេខ ២ មានតម្លៃ ៤,០៩ ពាន់លានដុល្លារ និងក្លិប Barcelona មានតម្លៃ ៤,០៦ ពាន់លានដុល្លារ។

Manchester United ប្រហែលអាចនឹងមិនទទួលបានពានរង្វាន់ធំៗឡើយនៅរដូវកាលនេះ ប៉ុន្តែតម្លៃរបស់ក្លិបនៅតែបន្តស្ថិតក្នុងតម្លៃខ្ពស់ជាងគេដដែល ហើយតម្លៃដ៏ខ្ពស់នៃក្លិបនេះហើយ គឺជាភស្តុតាងដែលអាចនិយាយបានថា អ្នកគាំទ្ររបស់បិសាចក្រហមនៅតែមានច្រើនមិនបាត់បង់ឡើយ៕ 

ក្រុមបាល់ទាត់ Real Madrid
ក្រុមបាល់ទាត់ FC Barcelona

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]