ភ្នំពេញៈ នៅវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣ មានករណីអគ្គិភ័យកំពុង ឆាបឆេះផ្ទះ ប្រជាពលរដ្ឋ យ៉ាងសន្ធោរសន្ធៅ ស្ថិតនៅក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន តាមបណ្តោយផ្លូវ៤៣២ ខាងលិច ផ្សារទួលទំពូង ប្រហែលជា ៥០០ម៉ែត្រ ។  

ជុំវិញរកណីអគ្គិភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋ កណ្តាលរាជធានីភ្នំពេញនេះ គេមិនទាន់ដឹងនៅឡើយទេថា បណ្តាល មកពីមូលហេតុអ្វី ឲ្យពិតប្រាកដនោះទេ ព្រោះសមត្ថកិច្ចពាក់ព័ន្ធ កំពុងតែបញ្ជូនរថយន្ត ពន្លត់អគ្គិភ័យ ជាច្រើន គ្រឿង ដើម្បីជួយអន្តរាគមន៍ បាញ់ពន្លត់ ។

តាមសេចក្តីរាយការណ៍ជំហានដំបូង គិតមកត្រឹមម៉ោង១និង៤០នាទីអគ្គិភ័យបានលេបត្របាក់ ផ្ទះអស់ចំនួនជាង ១០ខ្នង និងរបួសមនុស្សពីរនាក់ ហើយស្ថានភាពអគ្គិភ័យកំពុងតែ ឆេះយ៉ាងសន្ធោរសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើល ប្រជាពលរដ្ឋស្ទើរទូទាំង រាជធានីភ្នំពេញ ៕

















































ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]