កូរ៉េខាងត្បូង ៖ ប្រិយមិត្តប្រាកដជាបានជ្រាបរួចមក អំពីបញ្ហាដែលកំពុងកើតឡើងចំពោះ តារាស្រីដ៏ល្បីសមាជិកក្រុម BLACKPINK គឺនាង Lisa ដែលថ្មីៗនាងបានទទួលរងការរិះគន់ និងមើលងាយយ៉ាងខ្លាំងពីសំណាក់ ប្រជាជនកូរ៉េមួយចំនួន ដោយសារតែនាងជាសមាជិកតែម្នាក់ នៅក្នុងក្រុម ដែលមិនមែនជាជនជាតិកូរ៉េ។

បញ្ហានេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ អ្នកគាំទ្រក្រុម Kpop ដទៃទៀត ដែលមានសមាជិកក្រុម ជាជនបរទេសដូចគ្នា។ ពួកគេបាននាំគ្នា លើកទឹកចិត្តចំពោះ Lisa។ 

ក្នុងនោះដែរ សូម្បីតែអ្នកគាំទ្រ BTS ដែលត្រូវបានគេស្គាល់ថា ជាក្រុមអ្នកគាំទ្រដ៏ធំមួយ ក៏បានចូលរួមជាមួយនឹង អ្នកគាំទ្រក្រុមដទៃទៀតផងដែរ ក្នុងការលើកទឹកចិត្ត និងបង្ហាញការគោរពដល់ Lisa។

ជាក់ស្ដែង ពួកគេបានរំលឹកពី សុន្ទរកថាដែល RM ធ្លាប់បាននិយាយនៅក្នុង អង្គប្រជុំធំនៃអង្គការសហប្រជាជាតិ ដែលលោកតែងតែបង្ហាញពី សេចក្ដីស្រលាញ់ និងភាពស្មើភាពគ្នា របស់មនុស្សគ្រប់ៗរូបក្នុងសង្គម។ មិនថាពួកគេមកពីទីណា? ជាអ្នកណា? មានពណ៌សម្បុរបែបណានោះទេ។

ជាការពិតណាស់ មិនមែនត្រឹមតែ RM ម្នាក់នោះទេ ជារឿយៗ សមាជិកក្រុម BTS តែងតែរំលឹកអ្នកគាំទ្ររបស់ខ្លួន ឲ្យចេះស្រលាញ់ខ្លួនឯង និងចែករំលែកសេចក្ដីស្រលាញ់ចំពោះអ្នកដទៃ ដែលនៅជុំវិញខ្លួន។ ទាំងនេះហើយ ជាហេតុផលដែលធ្វើឲ្យពួកគេចូលរួម trend hashtags #RespectLisa ព្រោះតែគិតថា វាដូចជាអយុត្តិធម៌ពេកហើយ ដែលមនុស្សមានទេពកោសល្យម្នាក់ ត្រូវបានគេចោមរោមស្អប់ ព្រោះតែខុសជាតិសាសន៍បែបនេះ៕ 

ទស្សនារូបភាពខាងក្រោម ៖​

រូបភាព RM
រូបភាព Lisa
រូបភាព Lisa
រូបភាព Lisa
រូបភាព Lisa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]