ជារៀងរាល់ចុងសប្តាហ៍ ខ្មែរឡូត តែងប្រមូលផ្តុំនូវចំណេះ ដឹងទូទៅ ពីនេះពីនោះមួយចំនួន ដើម្បីចែករំលែក ជូនដល់ ប្រិយមិត្តទាំងអស់ បានអានកំសាន្ត និងស្វែងយល់ ដោយ ព័ត៌មាន ក៏ដូចជាចំណេះដឹងទាំងនេះ មានលក្ខណៈចំរុះ ដូចជា ស្តីអំពី ទីកន្លែង សត្វ វត្ថុ សុខភាព ព្រឹត្តិការណ៍ បច្ចេកវិទ្យា ការរកឃើញថ្មីៗ និង មានផ្សេងៗជាច្រើន ទៀតតាមដែលអាចរកបាន ពីគ្រប់ទិសទី និងពីប្រភព នានាក្នុងអ៊ីនធើណេត។

សូមតាមដាននូវអត្ថបទសង្ខេបខ្លីៗ ដែលមានខ្លឹមសារដូចខាងក្រោម៖

Liger គឺជាសត្វដ៏កម្រមួយដែលមានមាឌធំជាងគេបំផុតក្នុងលោក ក្នុងចំណោមពពួក សត្វ ឆ្មា ខ្លា តោ នេះ ដោយវាមានបាជាសត្វតោ និងមេជាសត្វខ្លា ហើយគេហៅវាថាជាពួជកូនកាត់ ដែលពួជនេះមាន មាឌធំជាង ឆ្លាតជាង វែងជាង លឿនជាង និងអត្តចរិកអស្ចារ្យជាង ពពួក សត្វខ្លា និង តោ ហើយជាធម្មតាវាមាន ទម្ងន់408Kg ប្រវែង3.6ម៉ែត្រ និងមានសុខភាពល្អជាងគេបំផុត។

Bliss - ជារូបថត ដែលបង្ហាញដល់មនុស្ស បានឃើញច្រើនបំផុត ក្នុងលោក ថតដោយលោក Charles O'Rear ក្នុងពេលគាត់ទៅកាន់ ជ្រលងភ្នំ Napa តែក្រោយមកត្រូវបានលោក Bill Gate ទិញសំរាប់ ដាក់លើផ្ទៃអេក្រង់របស់ Windows XP តាំងពីឆ្នាំ 2002 មកម៉្លេះ។

ក្នុងអំឡុងពេលដំណើរស្ទូចត្រី នៅទន្លេ Congo ប្រទេស អាហ្រិ្វក លោក Jeremy Wade ជនជាតិអង់គ្លេស អាយុ52ឆ្នាំ ចាប់បានត្រី មួយក្បាល ឈ្មោះ Goliath Tigerfish ដែល ត្រូវបានគេចាត់ទុកថា ជាត្រី ក្នុងចំណោម ត្រីទឹកសាប ធំជាងគេបំផុតលើលោក និងជាត្រីដែល មានគ្រោះថ្នាក់ បំផុតផងដែរ ជាងត្រីស៊ីសាច់ Piranha ទៅទៀត ដោយវា មានធ្មេញចំនួន 32 ដែល មានទំហំប្រហាក់ប្រហែល នឹង ធ្មេញរបស់ត្រីឆ្លាម White Shark ហើយ តាមការសិក្សាពីវា គឺមិនថាមនុស្សទេដែលវាវាយប្រហារ សូម្បីតែ សត្វក្រពើ ក៏ជាជនរងគ្រោះ ដោយសារវាដែរ។

នេះជារូបភាព បង្ហាញពីទន្លេដែលត្រូវបានរកឃើញនៅក្នុងប្រទេស មិចស៊ិចកូ ហើយទន្លេមួយនេះ ក៏មានច្រាំង និងដើមឈើមានដុះស្លឹកផងដែរ មើលទៅ ដូចជាទន្លេធម្មតាធម្មតាតែប៉ុណ្ណោះ មែនទេអ្នក ទាំងអស់គ្នា? :) តាមពិតទៅ បើអ្នកសំលឹងមើលយូរបន្តិច នឹងដឹងថា វាជាទន្លេ ដែលស្ថិតនៅ ក្រោមទឹក ជំរៅ7ម៉ែត្រ សាកមើលទៅអ្នក ជ្រមុជទឹកនោះទៅមើល គាត់មិនមែន កំពុងតែហោះនោះទេ

លោក ROBERT PERSHING WADLOW កើតនៅឆ្នាំ 1918 ជាមនុស្ស ដែលមានកម្ពស់ខ្ពស់បំផុត ជាងអ្នកណា ទាំងអស់ ក្នុងប្រវត្តិសាស្រ្ត របស់សៀវភៅ កំណត់ត្រាពិភពលោក Guinness គាត់កើតនៅទីក្រុង Alton រដ្ឋ Illinois សហរដ្ឋអាមេរិក មានកម្ពស់ 2.72m ទម្ងន់199Kg ស្លាប់ក្នុងឆ្នាំ 1940 នៅអាយុ 22ឆ្នាំ។

រៀបចំដោយទំព័រ៖

ព័ត៌មានប្លែកៗនិងចំណេះដឹងប្រចាំថ្ងៃ



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]