អាមេរិក៖  ទូរសព្ទដៃ iPhone ជាប្រភពចំណូលសំខាន់ជាងគេរបស់ Apple ដែលអាចបង្កើតចំណូលបាន ២ភាគ៣នៃចំណូលក្រុមហ៊ុនសរុប។  រាប់តាំងពីឆ្នាំ ២០១៥មក ទិន្នផលនៃការលក់ទូរសព្ទ iPhone ចាប់ផ្តើមថយចុះ។ នាយកប្រតិបត្តិនៃក្រុមហ៊ុន Apple លោក Tim Cook ក៏បង្កើតយុទ្ធសាស្រ្តបង្កើនតម្លៃទូរសព្ទដូចជា iPhone XS មានតម្លៃ ៩៩៩ដុល្លារថ្លៃជាង iPhone 8 ចំនួន ៣០០ដុល្លារ ហើយតម្លៃទាបបំផុតរបស់ iPhone XS Max គឺ ១,០៩៩ដុល្លារ។ ជាងនេះទៅទៀតក៏បង្កើតឱ្យមានការផ្តល់សេវាកម្មបម្រើអតិថិជន និងលក់ឧបករណ៍ផ្សេងទៀតដូចជា Apple Music និង Apple Watch ជាដើម ដើម្បីបង្កើនប្រាក់ចំណូលក្រុមហ៊ុន។

ម៉ូដែលទូរសព្ទ iPhone មួយចំនួន

យោងតាមរបាយការណ៍ប្រកាសនៅដើមខែសីហាឆ្នាំទៅ  យុទ្ធសាស្រ្តទាំងនេះហាក់បីដូចជាមានប្រសិទ្ធភាព ប៉ុន្តែចាប់ពីខែតុលា តម្លៃស្តុកថយចុះអស់ ៣៦ភាគរយ ដែលធ្វើឱ្យចំណូលក្រុមហ៊ុនធ្លាក់ទាបជាងក្រុមហ៊ុន Amazon (AMZN), Microsoft (MSFT) និង Alphabet (GOOGL) ក្នុងរយៈពេល ៣ខែចុងក្រោយ។

លោក Tim Cook

ក្រុមហ៊ុន Apple គិតថាបញ្ហាចម្បងគឺតម្រូវការទូរសព្ទ iPhone នៅប្រទេសចិនថយចុះ។  សេដ្ឋកិច្ចអន់ថយ ប្រជាជនចាប់ផ្តើមប្រើប្រាស់ទូរសព្ទ iPhone យូរជាងមុន ឬទិញទូរសព្ទមួយតឹកដែលមានអាយុកាលមួយទៅពីរឆ្នាំ ហើយមានតម្លៃថោក។ បញ្ហានេះក៏ចាប់ផ្តើមកើតមាននៅសហរដ្ឋអាមេរិកដែរ។ ទោះជាយ៉ាងណា ក្រុមហ៊ុន Apple នៅតែអាចឈរជើងនៅលើទីផ្សារបាន និងបញ្ជាក់ថាខ្លួនអាចរកចំណូលបាន ៨៤ពាន់លានដុល្លារក្នុងរយៈពេល៣ខែចុងក្រោយ ទាបជាងឆ្នាំមុន ៤,៣ពាន់លានដុល្លារ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]