ចិន៖ យោងតាមសារព័ត៌មាន Shanghaiist ចេញផ្សាយថ្ងៃទី ៩ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា បុរសជនជាតិចិនម្នាក់ត្រូវបានតុលាការសម្រេចកាត់ក្តីឲ្យមានសេរីភាពឡើងវិញ ហើយក៏បានផ្តល់សំណងជំងឺចិត្តបន្ទាប់ពីរូបលោកបានជាប់ពន្ធនាគារអស់រយៈពេល ២៥ឆ្នាំ ដោយសារករណីឃាតកម្មមួយដែលគាត់មិនបានប្រព្រឹត្តិ។

លោក Liu Zhonglin

ប្រភពសារព័ត៌មានដដែលបានបញ្ជាក់ថា បុរសឈ្មោះ Liu Zhonglin មានអាយុ៥០ឆ្នាំ រស់នៅខេត្ត Jilin ប្រទេសចិន។ គាត់ត្រូវបានអាជ្ញាធរប្រទេសចិនចាប់ខ្លួននិងបញ្ជូនទៅពន្ធនាគារតាំងពីឆ្នាំ១៩៩០ ពីបទមនុស្សឃាតលើស្រ្តីម្នាក់ដែលរស់នៅភូមិជាមួយគាត់។

គួររម្លឹកថាស្ត្រីម្នាក់បានបាត់ខ្លួនអស់រយៈពេល ១ឆ្នាំពេញមុនពេលអាជ្ញាធររកឃើញសាកសពនៅក្បែរដងទន្លេដែលមានទីតាំងក្នុងភូមិកើតហេតុ។ ក្រោយមកអាជ្ញាធរចិនបានសង្ស័យលើលោក Liu ថាជាឃាតករ។  គ្រានោះលោក Liu ត្រូវបានតុលាការសម្រេចផ្តន្ទាទោសប្រហារជីវិតតែត្រូវព្យួរសិន។ ក្នុងអំឡុងពេលជាប់ពន្ធនាគារ  លោក Liu នៅតែរក្សាភាពគ្មានកំហុសរបស់គាត់។  ក្រោយពីការស៊ើបអង្កេតលើរឿងរ៉ាវនេះម្តងទៀត តុលាការចិនបានរកឃើញថាលោក Liu ពិតជាស្អាតស្អំនិងមិនមែនជាជនដៃដល់ដែលបានសម្លាប់ស្ត្រីរងគ្រោះនោះទេ។

នៅព្រឹកថ្ងៃច័ន្ទសប្តាហ៍នេះ តុលាការចិនបានប្រកាសផ្តល់ប្រាក់សំណង ៤,៦លានយ័ន (៦៧១,០០០ដុល្លារ) ដល់លោក Liu ដែលក្នុងនោះ ២,៦២លានយ័នសម្រាប់សំណងរំលោភបំពានសិទ្ធិសេរីភាពបុគ្គល និង១,៩៨លានយ័ន សម្រាប់សំណងផ្លូវចិត្តអំឡុងពេលជាប់ពន្ធនាគារ៕

លោក Liu Zhonglin
លោក Liu Zhonglin
លោក Liu Zhonglin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]