ខេត្តកំពង់ចាម ៖ ​អតីត​មន្ត្រី​​រាជ​ការ​ចូល​​និវត្តន៍​ម្នាក់​ឈ្មោះ «ថ.ល.ស» អាយុ​៦៤​ឆ្នាំ ​​បាន​នាំ​អតីត​​សង្សារ​វ័យ​៥​៥​​ឆ្នាំ ​ឡើង​ឋាន​សួគ៌​​នៅ​ក្នុង​​​​​បន្ទប់​ផ្ទះ​សំណាក់​អង្ករ​ស្រែ ស្ថិត​នៅភូមិ​១៤ សង្កាត់​កំពង់ចាម ​ក្រុង​កំពង់​ចាម ។ ក្រោយ​ពី​ប្រតិ​បត្តិ​ការ​​ហើយ​ម្តង​​ក៏​គាំ​បេះដូង​​ថប់​ដង្ហើម​​ត្រូវ​បាន​ដឹក​យក​ទៅសង្គ្រោះ​​​​​​​​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ ​ប៉ុន្តែ​សម្ពាធ​ឈាម​ឡើង​ខ្លាំងពេក​​មិន​អាច​សង្គ្រោះ​​​បាន​​ក៏​ស្លាប់​គួរ​ឱ្យ​សោក​ស្តាយ​​កាលពី​​វេលា​ម៉ោង​​៧​និង​៣០​នាទី​យប់​​ថ្ងៃទី​១៧ មីនា ២០១២ ​ហើយ​ត្រូវ​បាន​ក្រុម​សាច់​ញាតិ​ដឹក​យក​ទៅធ្វើ​បុណ្យ​តាម​​ប្រពៃណី​​ទាំង​យប់ ។

តាម​ការ​ឱ្យ​ដឹងពី​នគរបាល​​ប៉ុស្តិ៍​រដ្ឋ​បាល​សង្កាត់​កំពង់ចាម ​ប្រាប់​​​ថា បុរស​ចំណាស់​​ខាង​លើ​បាន​​ជិះ​ម៉ូតូ​​ចេញពី​ផ្ទះ​​មួយ​កន្លែង​​នៅ​ក្នុង​​ក្រុង​កំពង់​ចាម ​ទៅ​ជួប​នឹង​ស្ត្រី​អតីត​សង្សារចាស់​ម្នាក់​អាយុ​៥៥​ឆ្នាំ ​នៅ​ម្តុំ​វត្ត​ដី​ដុះ ស្ថិត​ក្នុង​សង្កាត់​​វាល​វង់ ​ក្រុង​កំពង់​ចាម ​ហើយ​ក៏​ឌុប​គ្នា​​​ទៅ​​កាន់​ផ្ទះ​សំណាក់​អង្ករ​ស្រែ ។ ក្រោយ​​ពី​បាន​ក្រេប​ទឹក​ឃ្មុំ​​ដែល​សេះ​ស​ល់​សម្រាប់​ឆាក​ជីវិត​ចុង​ក្រោយ​​ហើយ ​​បុរស​ឈ្មោះ​ «ថ.ល.ស» ក៏ស្រាប់តែ​មិន​ស្រួល​ខ្លួន​​ចង់​គាំង​បេះដូង (ថប់​ដង្ហើម) ​ហើយ​ភ្លាមៗ​នោះ​​ស្ត្រី​ជា​សង្សារ​ចាស់ប្រញាប់​ប្រញាល់​ហៅគេ​ឯង​​ឱ្យ​ជួយ​​ដឹក​យក​ទៅសង្គ្រោះ​​​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ។ តែ​ដោយ​សារ​សម្ពាធ​ឈាម​​ឡើង​ខ្ពស់​ពេក គ្រូពេទ្យ​​មិន​អាច​ជួយ​សង្គ្រោះ​បាន​​ជា​ហេតុ​បណ្តាល​​ឱ្យ​បុរស​ចំណាស់​​នោះ​ស្លាប់​​ទាំង​មិន​អស់​ចិត្ត ។

ស្ត្រីដែ​លជា​អតីត​សង្សារ​​ចាស់​របស់​បុរស​​វ័យ​ចំណាស់​​ខាងលើ​បាន​ឆ្លើយ​ប្រាប់​សម​ត្ថ​កិ​ច្ច​ថា ពេល​ចូល​ម​ក​ដល់​​​បន្ទប់​ផ្ទះ​សំណាក់​​បុរស​នោះ​​បាន​ចាប់​ផ្តើម​ប្រតិ​បត្ត​ិ​ការ​ឡើង​​ឋាន​សួគ៌​រហូត​បាន​សម្រេច​ម្តង ក៏​ចូល​បន្ទប់​​​ទឹក​សម្អាត​ខ្លួន​ប្រាណ ហើយ​​ដេក​លើ​គ្រែ​ធម្មតា​​ ប​ន្តិច​ក្រោយ​មក​​ស្រាប់​តែ​មិន​ស្រួល​ខ្លួន​ធ្វើ​ទុកក្នុង​​បេះដូង និង​​ស្លាប់​ពេល​បញ្ជូន​​ទៅ​ដល់​មន្ទីរពេទ្យ​​ខេត្ត​តែម្តង៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]