ហុងកុង៖ Starbucks Coffee គឺជាហាងកាហ្វេដែលមានទីផ្សារខ្លាំងជាងគេនៅប្រទេសចិន។ បើគិតមកដល់ពេលនេះ មានហាងចំនួន ៣០០០កន្លែងទូទាំងប្រទេសហើយ។ ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនបានប្រកាសអំពីការថយចុះនៃល្បឿនពង្រីកទីផ្សាររបស់ខ្លួន ព្រោះតែមានវត្តមានដៃគូប្រកួតប្រជែងថ្មី គឺ Luckin Coffee។ នេះបើយោងតាមសារព័ត៌មាន CNN បានចុះផ្សាយ។

ទោះជា Luckin Coffee ទើបតែបើកក្រោយហើយមានលក្ខណៈតូចជាង Starbucks ប៉ុន្តែភាពខ្លាំងរបស់ Luckin Coffee គឺមានតម្លៃទាបជាង Starbucks, មានសេវាដឹកជញ្ជូន និងងាយស្រួលក្នុងការកុម្មង់ភេសជ្ជៈនិងបង់លុយតាមរយៈ Luckin App។

លោក Jeffrey Towson សាស្រ្តាចារ្យនៅមហាវិទ្យាល័យ Peking និងជាអ្នកឯកទេសផ្នែកធុរកិច្ច បាននិយាយថា៖

“ចំណុចខ្សោយរបស់ Starbucks គឺគ្មានសេវាកម្មដឹកជញ្ជូន ហើយ App ក៏នៅមានលក្ខណៈយ៉ាប់យ៉ឺន”។

ខណៈពេលដែល Starbucks ខំព្យាយាមប្រកួតប្រជែង ដោយសហការជាមួយ Alibaba ដើម្បីបង្កើតសេវាកម្មដឹកជញ្ជូន Luckin បានសហការជាមួយក្រុមហ៊ុនអ៊ីនធើណែតដែលធំជាងគេនៅប្រទេសចិន Tencent (TCEHY)។ ពេលនេះ Luckin Coffee មានចំនួន ១៧០០កន្លែងទូទាំងប្រទេសចិន និងមានគម្រោងពង្រីករាប់រយកន្លែងបន្ថែមទៀតក្នុងរយៈពេល២ឆ្នាំខាងមុខ។ 

ទោះជាយ៉ាងណា លោក Towson គិតថា Luckin មិនចាំបាច់ផ្តួល Starbucks ដើម្បីជោគជ័យលើទីផ្សារនោះទេ បញ្ហាប្រឈមខ្លាំងជាងគេរបស់ក្រុមហ៊ុនទាំងពីរគឺប្រជាជនចិននៅតែនិយមទទួលទានទឹកតែជាជាងកាហ្វេបើធៀបទៅនឹងប្រទេសអាមេរិក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]