ភ្នំពេញ៖ កាលពីម្សិលមិញ  មានប្រភពព័ត៌មានមួយបានឱ្យដឹងថា កីឡាករបាល់ទាត់ដ៏ល្បីល្បាញ ចាន់ វឌ្ឍនាកា បានបើករថយន្តទំនើបមួយគ្រឿងបង្កជាគ្រោះថ្នាក់ចរាចរណ៍បុកឃឿន​ច្រមុះ​ជ្រូកក្រោម​ស្ពាន​អាកាស៧មករា។ ព័ត៌មាននេះបានធ្វើឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេសបណ្តាអ្នកគាំទ្ររបស់កីឡាកររូបនេះ ហើយក៏មានសារព័ត៌មាន និង ទូរទស្សន៍ជាច្រើនបានចុះផ្សាយនូវព័ត៌មាននេះផងដែរ។

កីឡាករ ចាន់ វឌ្ឍនាកា
រថយន្តនៅកន្លែងកើតហេតុ
រថយន្តនៅកន្លែងកើតហេតុ

ប៉ុន្តែអ្វីដែលរឹតតែភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺ ពិធីករព័ត៌មានរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៥ បែរជាហៅ ចាន់ វឌ្ឍនាកា ថាជាកីឡាករប្រដាល់ទៅវិញ។ ជាក់ស្ដែងបើតាមវីដេអូមួយនៅលើហ្វេសប៊ុកបានធ្វើការកាត់បញ្ចូលអត្ថន័យកំប្លែងពីលើវីដេអូនោះទៀតផង។ គួរបញ្ជាក់ថាកីឡាករចាន់ វឌ្ឍនាកា ជាម្ចាស់អាវលេខ១១ ក្នុងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងជាកីឡាករដ៏ល្បីល្បាញមួយរូបផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]