បញ្ហាផ្តាសាយហៀរសំបោរអាចបង្កឡើងដោយវីរុស Influenza ដែលអាចបង្កជំងឺផ្តាសាយ។  វាអាចកើតឡើងតាមលក្ខខណ្ឌដូចជា អាកាសធាតុបរិស្ថានរស់នៅ   ឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតតាមរយៈការកណ្តាស  ការប៉ះពាល់  និងដកខ្យល់ដង្ហើមជាដើម។  ក្រៅពីនេះបញ្ហាផ្តាសាយហៀរសំបោរក៏អាចបណ្តាលមកពីបញ្ហាអាល្លែកហ្ស៊ីដែរដូចជា អាល្លែកហ្ស៊ីនឹងធូលីកំទេចកំទី និងសារធាតុមួយចំនួន។

ទោះបីជាយ៉ាងណា អាការផ្តាសាយហៀរសំបោរ អាចត្រូវបានកាត់បន្ថយនិងការពារដោយគ្រាន់តែបរិភោគអាហារទាំងនេះ៖

១. ផឹកទឹកខ្ញីក្តៅអ៊ុនៗ

អ្នកដឹងទេ ទឹកខ្ញី ជាឱសថធម្មជាតិប្រឆាំងនឹងបញ្ហាផ្តាសាយហៀរសំបោរយ៉ាងមានប្រសិទ្ធភាពបំផុត។ ការសិក្សាបានបង្ហាញថា ខ្ញីលាយជាមួយនឹងទឹកក្តៅអ៊ុនៗ មានឥទ្ធិពលជំរុញដល់ប្រព័ន្ធភាពសុំាប្រឆាំងនឹងវីរុសបង្កជំងឺផ្តាសាយ និងកាត់បន្ថយ អាការហៀរសំបោរគួរឲ្យកត់សម្គាល់ទៀតផង។

ដូច្នេះពិសាទឹកខ្ញី ជំនួសទឹកកកជាថ្នាំព្យាបាលដ៏មានប្រសិទ្ធភាពប្រឆាំងនឹងជំងឺផ្តាសាយ។

របៀបធ្វើ៖ កាត់ខ្ញីជាចំណិតល្អិតៗ ហើយបង់ចូលក្នុងពែងទឹកក្តៅអ៊ុនៗ ដោយទុកមួយសន្ទុះសឹមហូប ជាការស្រេច។

រូបតំណាង

២. ផ្លែក្រូច

វីតាមីនC ដ៏សំបូរបែបនៃផ្លែក្រូច មិនត្រឹមជាសារធាតុចិញ្ចឹមនៃស្បែក ជាពិសេសវា បានដើរតួនាទីយ៉ាងសំខាន់ពង្រឹងប្រព័ន្ធភាពសុំាប្រឆាំងនឹងវីរុសInfluenzaនៃជំងឺផ្តាសាយ។ នេះក៏ដោយសារឥទ្ធិពលរបស់វាជំរុញដល់ការផលិតពពួកកោសិកាឈាម និងអង់ទីករប្រឆាំងនឹងមេរោគ។

ដូច្នេះនៅពេលមានអារម្មណ៍ដូចជា ក្អក និងហៀរសំបោរ ការទទួលទានផ្លែក្រូច២ទៅ៣ផ្លែ នឹងជួយកាត់បន្ថយអាការនេះយ៉ាងមានប្រសិទ្ធភាព។

រូបតំណាង

៣. ទឹកក្រូចឆ្មារ

អត្ថប្រយោជន៍នៃទឹកក្រូចឆ្មារក៏មិនសូវខុសគ្នានឹងផ្លែក្រូចដែរ។ វីតាមីនCដ៏សំបូរបែប នៃក្រូចឆ្មារបានចូលរួមចំណែកប្រឆាំងនឹងមេរោគ និងកាត់បន្ថយអាការអាល្លែកហ្ស៊ីយ៉ាងមានប្រសិទ្ធភាព។

ដូច្នេះច្របាច់ក្រូចឆ្មារ៣ទៅ៤ផ្លែ ដោយលាយស្ករបន្តិច (ដើម្បីកាត់ជាតិជូរងាយហូប) ប្រៀបដូចជាជាថ្នាំធម្មជាតិបំបាត់អាការផ្តាសាយហៀរសំបោរដោយមិនបាច់ប្រើថ្នាំ។

រូបតំណាង

៤. ស្ពៃខាត់ណា

បើទោះបីជាស្ពៃខាត់ណា មានរសជាតិល្វីងក្តី វាក៏ជាប្រភពនៃវីតាមីនC និង E ដែលសុទ្ធសឹងជាសារធាតុចិញ្ចឹមសំខាន់ៗជំរុញដល់ប្រព័ន្ធភាពសុំាប្រឆាំងនឹងមេរោគជាពិសេសជាមួយនឹងវីរុសInfluenza។ ការពង្រឹងនៃប្រព័ន្ធភាពសុំា តាមរយៈការផលិតបន្ថែមនៃកោសិកាឈាមសមានឥទ្ធិពលយ៉ាងខ្លាំងទប់ទល់នឹងជំងឺផ្តាសាយ។ វីតាមីនទាំងពីរប្រភេទនេះក៏បានចូលរួមចំណែកដល់ការប្រឆាំងនឹងបញ្ហាអាល្លែកហ្ស៊ី កាត់បន្ថយបញ្ហាក្អក ហៀរសំបោរផងដែរ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]