ភ្នំពេញ៖ កាលពីថ្មីៗនេះដែរ ជាខួបអាពាហ៍ពិពាហ៍១៨ឆ្នាំ របស់ តារាសម្តែងប្រុស សាវិន ហ្វីលីព និង អ្នកស្រី ឆវី ដែលពួកគេ បានសាងជីវិតរួមគ្នា អស់រយៈពេលច្រើនឆ្នាំ។ ដោយបច្ចុប្បន្ននេះ ពួកគេ ក៏មានកូនប្រុស កូនស្រី នៅក្នុងបន្ទុកផងដែរ។

ក្នុងថ្ងៃពិសេសនោះដែរ តារាប្រុសរូបនេះ ក៏មិនបានធ្វើពិធីធំដុំអ្វីដែរ គ្រាន់តែមាននំខេកធ្វើយ៉ាងសាមញ្ញ នៅក្នុងគេហដ្ឋានផ្ទាល់របស់លោក ជាមួយនឹងក្រុមគ្រួសារ។ អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺ តារាសម្តែងស្រី អេណា ដែលជាក្មួយស្រី ក៏បានSurprise ពួកគេជាមួយនឹងនំខេកមួយទៀត ដែលធ្វើឲ្យពិធីកាន់តែអធិកអធម និងសប្បាយរីករាយជាងមុន។

គួរបញ្ជាក់ផងដែរថា លោក សាវិន ហ្វីលីព និងភរិយា ជាគូស្វាមីភរិយាគំរូមួយ ដែលតារាៗក្នុងសង្គមសិល្បៈ តែងតែសរសើរ និងពេញចិត្ត ដែលពួកគេ អាចរក្សាចំណងស្នេហ៍ មកទល់ពេលនេះ មានរយៈពេលយូរឆ្នាំ៕

ខួបអាពាហ៍ពិពាហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាវិន ហ្វីលីព