សិង្ហបុរី៖ រឿងប្រភេទ Superhero មានការគាំទ្រនិងចាប់អារម្មណ៍ជាខ្លាំងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ មនុស្សជាច្រើនកុះករបានចំណាយពេលវេលា និងថវិកាផ្ទាល់ខ្លួនដើម្បីតាមដានមើលរឿង Superhero ដូចជា Spider-Man, Iron Man, Captain America, Batman, Superman, Thor, Hulk, The Flash និង Avengers ជាដើម។

ជាក់ស្តែងក៏មានប្តីប្រពន្ធវ័យក្មេងមួយគូបានឱ្យក្រុមហ៊ុនរចនាផ្ទះមួយកន្លែងនៅក្នុងប្រទេសសិង្ហបុរីធ្វើការរៀបចំ និងរចនាផ្ទះរបស់ពួកគេឱ្យដូចទៅនឹងផ្ទះក្នុងរឿង Avengers ផងដែរ ហើយផ្ទះរបស់ពួកគេពិតជាឡូយប្លែកភ្នែក និងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកប្រើប្រាស់អ៊ីនធឺណិតជាច្រើននាក់ជុំវិញពិភពលោក។

ពួកគេបាននិយាយថា ពួកគេចូលចិត្តរឿង Avengers ខ្លាំងណាស់ ហើយពួកគេបានឱ្យក្រុមហ៊ុន Absolook Interior Design Pte Ltd ធ្វើការផ្លាស់ប្តូរផ្ទះរបស់ពួកគេ។

អ្នករចនាផ្ទះ លោក Sylvester បាននិយាយថាលោកត្រូវចំណាយពេលមួយសប្តាហ៍ ទើបអាចរៀបចំផ្ទះនេះឱ្យមានភាពឡូយឆាយ និងទាក់ទាញមើលទៅដូចជាផ្ទះនៅក្នុងរឿង Avengers អីចឹង។

ដូច្នេះមិនថាអ្នកជាហ្វេន (អ្នកគាំទ្រ) របស់ Avengers ឬក៏មិនមែននោះទេ អ្នកប្រាកដជាចាប់អារម្មណ៍នឹងការរចនាផ្ទះនេះជាក់ជាមិនខាន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖ 

ការរចនាផ្ទះរបស់ពួកគេ
ការរចនាផ្ទះរបស់ពួកគេ
ការរចនាផ្ទះរបស់ពួកគេ
ការរចនាផ្ទះរបស់ពួកគេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]