បរទេស៖ សម័យកាលនៃបច្ចេកវិទ្យាបានធ្វើឱ្យយុវវ័យចាប់អារម្មណ៍ទូរស័ព្ទដៃទំនើបនិងការលេងហ្គេមតាមទូរស័ព្ទ ហើយយើងឃើញការកើនឡើងគួរឱ្យកត់សម្គាល់។ ហ្គេមអនឡាញអាចកែអផ្សុកបាន តែក៏មានអ្នកខ្លះចំណាយលុយមិនតិចដែរលើសម្ភារៈក្នុងហ្គេមដើម្បីឱ្យខ្លាំងពូកែជាងគេ។ 

ដោយឡែកថ្មីៗនេះវិញក្រុមហ៊ុន PUBG បានបិទគណនីហ្គេមរបស់អ្នកលេងអាជីពដែលមានទឹកដៃខ្លាំងចំនួន ១២រូប ព្រោះគេបានរកឃើញថា ពួកគេទាំងនោះបានប្រព្រឹត្តិខុសនឹងគោលការណ៍ប្រកួត (Cheated)។

ការហាមឃាត់នេះត្រូវបានធ្វើឡើងនៅក្នុងការប្រកួត PUBG European League (PEL)។ ហើយលទ្ធផលប្រមូលបានពីការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ទៅលើអ្នកលេងអាជីព (PUBG Pro) ទាំងនោះ។

ផ្ទាំង Banned ពី PUBG

PUBG Esports បានប្រកាសនៅលើគេហទំព័រ Twitlonger ថាអ្នកលេងចំនួន ១០នាក់ត្រូវបានហាមឃាត់ (បិទមិនឱ្យចូលលេង) ដោយសារពួកគេបានប្រើប្រាស់កម្មវិធីក្លែងបន្លំដើម្បីជំនួយការលេង។ ដោយឡែកមនុស្ស ៦នាក់ទៀតក្នុងចំណោមពួកគេត្រូវបានរកឃើញថាបានប្រើប្រាស់កម្មវិធីរបស់ភាគីទីបី (Third-party applications) ក្នុងអំឡុងពេលការប្រកួតលក្ខណៈអាជីព (Professional) ដែលនឹងត្រូវបានក្រុមហ៊ុនបិទគណនី (Banned Account) រយៈពេលបីឆ្នាំ។

ទីតាំងសម្រាប់ការប្រកួត PUBG
រូបភាពនៃហ្គេម PUBG

ទន្ទឹមនឹងនេះផងដែរ កីឡាករ ៤រូបដែលបានប្រើកម្មវិធីជំនួយដល់ការប្រកួតលក្ខណៈ Non-Profeesional ត្រូវបានពិន័យព្យួរគណនីរយៈពេលពីរឆ្នាំប៉ុណ្ណោះ។ មិនទាន់អស់នៅឡើយទេ នៅមានអ្នកលេង ២នាក់ផ្សេងទៀតបានទទួលការព្យួរគណនីរយៈពេល ៣ឆ្នាំ ដោយសារពួកគេបានដឹងថាមិត្តរួមក្រុមបានប្រើកម្មវិធីបន្លំក្នុងកំឡុងពេលប្រកួត PEL ហើយមិនបានរាយការណ៍។

ក្រុម PUBG European League ដែលមានអ្នកជាប់ពាក់ព័ន្ធនឹងត្រូវបានផ្អាក រួមមានដូចជា Pittsburgh Knights, Red Diamonds និង Sans Homie fixe ។ Pittsburgh Knights និង Red Diamonds ត្រូវមានគណនីផ្សេងមកជំនួសពួកគេពោលគឺ Player "TEXQS" Ozdemir សម្រាប់ជំនួស Knights និង Player ដែលគេស្គាល់ថា "S1D" សម្រាប់ជំនួស Diamonds និងដើម្បីបន្តការប្រកួតរបស់ពួកគេនៅក្នុង PEL។

ផ្ទាំង Banned ពី PUBG

PUBG Esports បានធានាដល់អ្នកចូលរួមប្រកួតទាំងអស់ថា "នៅមុនពេលការប្រកួតប្រជែងគ្នាជាផ្លូវការណាមួយ អ្នកចូលរួមទាំងអស់នឹងឆ្លងកាត់ការពិនិត្យទៅលើប្រវត្តិគណនីរបស់ពួកគេទាំងអស់គ្នាយ៉ាងម៉ត់ចត់"។  មិនត្រឹមតែប៉ុណ្ណោះ PUBG Esports បានបន្ថែមទៀតថា "Player ណាដែល PUBG មានភស្តុតាងគ្រប់គ្រាន់សម្រាប់ចោទប្រកាន់ថាបានប្រើប្រាស់កម្មវិធីដែលគ្មានការអនុញ្ញាតនឹងត្រូវផ្អាក និងរារាំងមិនឱ្យចូលរួមប្រកួត"

គួរបញ្ជាក់ថា ហ្គេម Player Unknown Battle Ground “PUBG” ក៏កំពុងតែពេញនិយមក្នុងប្រទេសកម្ពុជាយើងផងដែរ ប៉ុន្តែភាគច្រើនគឺមានការលេង PUBG Moblie ច្រើនជាង PC ហើយករណីដែលយើងនិយាយនេះគឺជាការ Banned លើ PUBG PC។ ប៉ុន្តែសម្រាប់ PUBG Mobile វិញ បើអ្នកមានការប្រើប្រាស់កម្មវិធី Hack ឬ Cheated អាខោនរបស់លោកអ្នកក៏ប្រឈមមុខនឹងការ Ban ពីក្រុមហ៊ុនដូចគ្នា៕ 

រូបភាពនៃហ្គេម PUBG Mobile

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]