កូរ៉េខាងត្បូង ៖ កាលពីល្ងាចថ្ងៃម្សិលមិញនេះ ក្រុមចម្រៀងប្រុសដ៏ល្បី របស់ផលិតកម្ម YG ទើបតែបានបញ្ចេញបទចម្រៀងថ្មីមួយ មានចំណងជើងថា I'M OK ដែលនាំមកជាមួយនឹងអត្ថន័យ ដ៏សែនឈឺចាប់ ខណៈដែលមនុស្សខ្លួនស្រលាញ់ ចាកចេញទៅ ប៉ុន្តែនៅតែធ្វើជារឹងមាំ ព្រោះមិនចង់ឲ្យគេអាណិត។ 

គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ បទចម្រៀងថ្មីរបស់ iKon មានចំនួនអ្នកចូលទស្សនាជាង ៤លាន ដងហើយ ក្នុងរយៈពេលត្រឹមតែ ២៣ម៉ោង។

នេះមិនមែនជាលើកទី១ ឡើយ ដែលបទចម្រៀងរបស់ពួកគេ ទទួលបានប្រជាប្រិយភាពខ្ពស់។ ជាក់ស្ដែង កាលពីចុងឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះ iKon ទើបតែទទួលបានពានរង្វាន់ បទចម្រៀងល្អបំផុតប្រចាំឆ្នាំ គឺបទ Love Scenario ដែលមានអ្នកចូលទស្សនារហូតដល់ ២៣៩លានដង ក្នុងរយៈពេល ១១ខែ។

បើចង់ជ្រាបច្បាស់ថា បទចម្រៀងថ្មីរបស់ iKon ពីរោះនិងមានអត្ថន័យឈឺចាប់យ៉ាងណានោះ?

សូមទស្សនាវីដេអូខាងក្រោម ៖  

រូបភាព iKon
រូបភាព iKon
រូបភាព iKon
រូបភាព iKon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]