ហ្វីលីពីន៖ កូនក្រមុំហ្វីលីពីនម្នាក់ ឈឺចិត្តយ៉ាងខ្លាំង បានត្រឹមតែទ្រហោយំ ក្រោយដឹងថាអ្នកទទួលរៀបចំមង្គលការនាង លេងមួយក្បាច់ធ្វើឲ្យអាម៉ាស់មុខដល់ភ្ញៀវ ព្រោះតែម្ហូបអាហារមិនដឹងនៅឯណា ហើយបើនំខេកអាពាហ៍ពិពាហ៍វិញ ដុំស្នោជាគ្នា។

កូនក្រមុំអង្គុយយំ

កូនក្រមុំស្រស់ស្អាតខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា នាង Shine Tamayo អាយុ ២៦ឆ្នាំ បានរៀបមង្គលការជាមួយនឹងបុរសជាកូនកម្លោះ ដែលជាអនាគតស្វាមីជនជាតិតៃវ៉ាន់ លោក Jhon Chen អាយុ ៤០ឆ្នាំ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ ក្នុងទីក្រុង Pasig ប្រទេសហ្វីលីពីន។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា នៅក្នុងពិធីមង្គលការនោះ នាង Tamayo និងស្វាមីបានចំណាយប្រាក់ចំនួន ១៤០ ០០០ប៉េសូ២ ៧០០ដុល្លារអាមេរិក ទៅឲ្យខាងអ្នករៀបចំចាត់ចែងក្នុងកម្មវិធីមង្គលការ បូករួមទាំងការរៀបចំអាហារបម្រើភ្ញៀវ នំខេក និងការដេគ័រផ្សេងៗ។

អ្នកទទួលរៀបចំកម្មវិធីនោះ ក៏ត្រូវបានគេស្គាល់ឈ្មោះផងដែរ គឺនាង Krissa Cananea 

នាង Tamayo និងស្វាមី

ក្រោយពិធីនៅឯព្រះវិហារត្រូវបានបញ្ចប់ បន្តមកកម្មវិធីជប់លៀងជួបជុំញ៉ាំអាហារ និងកាត់នំ។ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ កូនក្រមុំនាង Tamayo បានរកឃើញថា អ្នកទទួលចាត់ចែងកម្មវិធីមង្គលការនាង នៅតែមិនទាន់រៀបចំយកអាហារមកទៀត មានតែនំខេកតែប៉ុណ្ណោះ។ ដោយសារតែ ខ្លាចបាក់មុខ នៅទីបំផុតនាងក៏បង្ខំចិត្ត អញ្ជើញភ្ញៀវឲ្យទៅញ៉ាំអាហារនៅហាងក្បែរនោះ រួមមានដូចជា មីឆា បាយ និងអាហារជាច្រើនមុខផ្សេងទៀត ដើម្បីទទួលភ្ញៀវរបស់នាង។

ម្តងនេះ អ្វីដែលរឹតតែធ្វើឲ្យកូនក្រមុំនាង Tamayo ចង់ក្អួតឈាមទៀតនោះ នៅពេលកាត់នំខេកអាពាពិពាហ៍ ស្រាប់តែនំខេក២ជាន់របស់នាង គឺជានំក្លែងក្លាយទៀត។ ពោលគឺ នំខេកនោះជាដុំស្នោ ដោយគ្រាន់តែគេយកមកលាបក្រែមពីលើតិចៗធ្វើម៉ូតតែប៉ុណ្ណោះ។

កូនក្រមុំ នាង Tamayo អង្គុយយំ

នាង Tamayo ខឹងសម្បាយ៉ាងខ្លាំង ហើយក្រោយមកបងប្អូនសាច់ញាតិ និងភ្ញៀវរបស់នាង ក៏បានសម្រេចនាំនាងនិងស្វាមី រួមទាំងអ្នករៀបចំកម្មវិធី នាង Cananea ទៅប៉ុស្តិ៍ប៉ូលិស ដើម្បីស្រាយបំភ្លឺជុំវិញករណីនេះ។

កូនក្រមុំ នាង Tamayo ត្រូវបានគេមើលឃើញថា យំសស្រាក់យ៉ាងខ្លាំង នៅពេលទៅប៉ុស្តិ៍ប៉ូលិស។ នាងបាននិយាយរៀបរាប់ថា៖

«ពួកយើងបានចំណាយលុយរាប់ពាន់ឲ្យនាង (Cananea) ដើម្បីចាត់ចែងធ្វើម្ហូបក្នុងថ្ងៃការ ប៉ុន្តែនាងបែរជាបំផ្លាញមង្គលការបស់ខ្ញុំទៅវិញ។ នាងគឺជាជនកុហកបោកប្រាស់។ នាងតែងតែសួរ និងសុំលុយពីខ្ញុំ ហើយខ្ញុំក៏តែងតែឲ្យនាងទៅតាមអ្វីដែលនាងត្រូវការ ព្រោះតែខ្ញុំចង់ឲ្យមង្គលការរបស់ខ្ញុំល្អឥតខ្ចោះ ប៉ុន្តែលទ្ធផលបែរជាបែបនេះទៅវិញ។ ខ្ញុំនឹងមិនទទួលយកពាក្យសុំទោសពីនាងឡើយ ព្រោះវាមិនគ្រប់គ្រាន់នូវអ្វីដែលខ្ញុំបានខូចខាត និងរងការអាម៉ាស់នោះទេ។ នាងត្រូវតែចូលគុក ព្រោះនាងបានបំផ្លាញពិធីមង្គលការរបស់ខ្ញុំ» ។

នំខេកធ្វើពីស្នោ

នាង Tamayo បន្តថា «...ស្ទើរតែពេញមួយជីវិតរបស់ខ្ញុំហើយ ខ្ញុំមិនដែលធ្លាប់រងការអាម៉ាស់បែបនេះពីមុនមកឡើយ។ ជំនួសដោយភាពចង្រៃ អពមង្គល ចាត់ទុកថានេះគឺជាទ្រព្យដ៏មានតម្លៃទៅចុះ ដែលចូលមកក្នុងជីវិតរបស់ខ្ញុំ» ។

ក្រោយមានការវែកញែក ប៉ូលិសក៏បានធ្វើការពិនិត្យទៅលើវត្ថុតាងជាក់ស្តែង និងបានរកឃើញថា អ្នករៀបចំកម្មវិធីនាង Cananea ពិតជាមានកំហុសឆ្គងយ៉ាងប្រាកដមែន ដែលអាចនឹងចោទប្រកាន់ពីបទឆបោក។ ប៉ុន្តែទោះយ៉ាងណា នាងត្រូវបានដោះលែង ដោយរង់ចាំការស៊ើបអង្កេតជាបន្តផងដែរ។

នំខេកធ្វើពីស្នោ

គួរឲ្យដឹងផងដែរថា ខណៈមកទល់ពេលនេះ ប្រភពមិនទាន់ទម្លាយឲ្យដឹងទេថា ជុំវិញនឹងករណីនេះ នឹងត្រូវមានចំណាត់ការតាមផ្លូវច្បាប់ ឬដោះស្រាយគ្នាយ៉ាងណាក្រៅប្រព័ន្ធតុលានោះទេ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

កូនក្រមុំនាំភ្ញៀវទៅហូបអាហារនៅហាងផ្សេង
កូនក្រមុំនាំភ្ញៀវទៅហូបអាហារនៅហាងផ្សេង
កូនក្រមុំនាំភ្ញៀវទៅហូបអាហារនៅហាងផ្សេង
ករណីនេះស្ថិតនៅក្រោមការស៊ើបអង្កេត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]