ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង និងជាអតីតបេក្ខភាពThe Voice Kids រដូវកាលទី១ ប្អូនស្រីឃុយ ម៉ីហៀង ទទួលបានការស្រលាញ់ និងពេញចិត្តយ៉ាងខ្លាំង ពីបណ្តាអ្នកគាំទ្រជាច្រើន ទោះបីជាពេលប្រលង នាងមិនបានទទួលនូវជ័យលាភីយ៉ាងណាក្តី។

ដោយសារតែសមត្ថភាពដ៏ល្អ ស្រែកច្រៀងបានល្អទាំងបទបុរាណ និងសម័យ ក្មេងស្រីដ៏កម្សត់រូបនេះ ត្រូវបានថ្នាក់ដឹកនាំជាច្រើនបានហៅនាងឡើងច្រៀង នៅលើឆាកការប្រគំតន្រ្តីធំៗជាច្រើនជាបន្តបន្ទាប់។ មិនត្រឹមតែប៉ុណ្ណោះនាងក៏ទទួលបានការសរសើរពីមហាជនយ៉ាងខ្លាំង ដែលមិនត្រឹមតែមានសមត្ថភាពល្អ តែនាងជាកូនល្អ ច្រៀងរកប្រាក់ដើម្បីជួយសម្រួលជីវភាពម្តាយទៀតផង។

តែបើងាកមកនិយាយពីរូបសម្រស់ដ៏សោភា របស់តារាវ័យក្មេងរូបនេះវិញឃើញថា បច្ចុប្បន្ននេះ នាងកាន់តែមានរូបសម្រស់ស្រស់ស្អាតកាន់តែខ្លាំងឡើងគួរឲ្យសរសើរ ចេះលេងខ្លួនកាន់តែល្អ ប្រៀបដូចជាមនុស្សធំពេញវ័យយ៉ាងដូច្នោះ។ ជាពិសេសនោះគឺ កាលពីពេលកន្លងទៅនេះ មហាជនជាច្រើនបានចាប់អារម្មណ៍ទៅលើការតែងខ្លួនរបស់នាង នៅក្នុងឈុតរ៉ូបពណ៌ខៀវ យ៉ាងស្អាតមើលមិនចង់ស្គាល់។

ជាមួយគ្នានេះដែរ នាងមុខមាត់ ក៏ដូចជារូបរាងរបស់នាង ត្រូវបានអ្នកគាំទ្រជាច្រើនបានសរសើរដល់នាង ដែលត្រឹមមួយរយៈពេលសោះនាងកាន់តែស្រស់ស្អាតប្លែកខ្លាំងឡើង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ប្អូនស្រីឃុយ ម៉ីហៀង
ប្អូនស្រីឃុយ ម៉ីហៀង
ប្អូនស្រីឃុយ ម៉ីហៀង កាន់តែស្អាត
ប្អូនស្រីឃុយ ម៉ីហៀង កាន់តែស្អាត
ប្អូនស្រីឃុយ ម៉ីហៀង កាន់តែស្អាត
ប្អូនស្រីឃុយ ម៉ីហៀង កាន់តែស្អាត
ប្អូនស្រីឃុយ ម៉ីហៀង កាន់តែស្អាត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឃុយ ម៉ីហៀង