ការិយាល័យតាំងបង្ហាញដែលមានលក្ខណៈពិសេសចុងក្រោយបំផុត
សម្រាប់រាល់ដំណោះស្រាយផ្នែកព័ត៌មានវិទ្យារបស់ក្រុមហ៊ុន Vertiv

ភ្នំពេញ៖ ដោយយល់ឃើញពីតម្រូវការកើនឡើងផ្នែក​ប្រព័ន្ធទិន្នន័យខ្នាតតូចនៅក្នុងប្រទេសកម្ពុជា ទើបក្រុមហ៊ុនផ្តល់សេវាដំណោះស្រាយចម្រុះឈ្មោះថា TESK Green Co.Ltd បានប្រកាសបើកសម្ពោធការិយាល័យតាំងបង្ហាញថ្មីរបស់ខ្លួនក្នុងគោលបំណងបង្ហាញពីបច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុន Vertiv។

ក្រុមហ៊ុន TESK Green គឺជាអ្នកផ្តល់សេវានិងដំណោះស្រាយផ្នែកបច្ចេកវិទ្យាព័ត៌មាន និងវិស្វកម្មដែលអាចជឿទុកចិត្តបាន។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ ដែលជាក្រុមហ៊ុនឯកជនហើយមានក្រុមការងារគ្របដណ្តប់ និងមានទីតាំងបម្រើសេវាធុរកិច្ចជាយុទ្ធសាស្រ្តនៅក្នុងប្រទេសកម្ពុជា។ 

ក្រុមហ៊ុន Vertiv Powers TESK Green 
នៅក្នុងប្រទេសកម្ពុជា

ការិយាល័យតាំងបង្ហាញនេះ ស្ថិតនៅក្នុងការិយាល័យរបស់ក្រុមហ៊ុន TESK Green នៅទីក្រុងភ្នំពេញ និងបើកឱ្យដំណើរការចាប់ពីខែនេះតទៅ ដោយមានបង្ហាញពីលក្ខណៈពិសេសនៃមជ្ឈមណ្ឌល
ផ្តល់ដំណោះស្រាយចម្រុះស្តីពីទិន្នន័យខ្នាតតូចរបស់ក្រុមហ៊ុន Vertiv តួយ៉ាងដូចជា SmartCabinet ™, ឧបករណ៍ ទបភ្លើង (UPS ដូចជា Liebert ® NXc ™ និង Liebert ITA ™ ក៏ដូចជាដំណោះស្រាយផ្នែកប្រព័ន្ធត្រួតពិនិត្យតាមដានដែលមានឈ្មោះថា Liebert RDU។

លោក ទូច ប៉ូលីន នាយកផ្នែកអភិវឌ្ឍន៍ធុរកិច្ចរបស់ក្រុមហ៊ុន TESK Green បានបញ្ជាក់ថា៖

"យើងបានចំណាយពេល១៦ថ្ងៃ ដើម្បីរៀបចំការិយាល័យតាំងបង្ហាញរបស់យើងដោយមានជំនួយនិងការគាំទ្រពីក្រុមហ៊ុន Vertiv"។ "យើងបានកត់សម្គាល់ឃើញថាអតិថិជនក្នុងស្រុកឥឡូវនេះកំពុង
សំឡឹងមើលឃើញពីគុណតម្លៃនៃការវិនិយោគក្នុងផ្នែកមជ្ឈមណ្ឌលទិន្នន័យខ្នាតតូច និងផលិតផលសហគ្រាសតាមកាលៈទេសៈដទៃទៀតរបស់ក្រុមហ៊ុន Vertiv ដែលមានប្រសិទ្ធភាពថាមពល និងដំណោះស្រាយដ៏ល្អពេញចិត្ត។”

លោកបានបន្តថា 

“យើងសង្ឃឹមថាការិយាល័យតាំងបង្ហាញនេះ នឹងផ្តល់ឱ្យអតិថិជនរបស់យើងនូវវិធីសាស្ដ្រជំនួយមួយ ដើម្បីយល់ដឹងកាន់តែច្បាស់អំពីដំណោះស្រាយដែលនឹងអាចជួយគាំទ្រដល់មជ្ឈមណ្ឌលទិន្នន័យរបស់ពួកគេ ក៏ដូចជាការអនុវត្តកម្មវិធីសំខាន់ៗមួយចំនួនទៀតផងដែរ។ "

Vertiv SmartCabinet គឺជាមជ្ឈមណ្ឌលទិន្នន័យខ្នាតតូចពេញលេញចម្រុះមួយ ដែលផ្ទុកទៅដោយថាមពល ការគ្រប់គ្រងកំដៅ ឧបករណ៍ ទបភ្លើង (UPS និងការត្រួតពិនិត្យនៅក្នុងដំណោះស្រាយតូចៗដែលល្អប្រសើរបំផុតសម្រាប់ដំណើរការកម្មវិធីជាច្រើនដូចជា ពាណិជ្ជកម្មទីផ្សារលក់រាយ រដ្ឋាភិបាល ធនាគារ និងការផលិតផលិតផលផ្សេងៗ។ ដំណោះស្រាយលើការការពារថាមពលពីក្រុមហ៊ុន Vertiv ផ្តល់ជូននូវការរចនាពិសេសតែមួយគត់ ដែលផ្តល់នូវថាមពលគ្រប់គ្រាន់ និងស្របតាមដំណើរការ
កម្មវិធីនៃបច្ចេកវិទ្យាព័ត៌មាន ក៏ដូចជាការពារការដាច់ចរន្តអគ្គិសនី និងពេលវេលារងចាំ។

លោក ដានីញែល ស៊ីម (Daniel Sim) នាយកជាន់ខ្ពស់ផ្នែកបណ្តាញធុរកិច្ចនៃក្រុមហ៊ុន Vertiv ប្រចាំតបន់អាស៊ីបានមានប្រសាសន៍ថា៖

"ការរិះគន់លើការលំបាកទាក់ទងនឹងកម្មវិធីកុំព្យូរទ័រ កំពុងមានកាន់តែច្រើនឡើងៗនៅតំបន់អាស៊ី ហើយនិងនៅប្រទេសកម្ពុជាតែប៉ុណ្ណោះ។ ឥឡូវនេះអាជីវកម្ម 
ជាច្រើនកំពុងវិនិយោគលើដំណោះស្រាយរួមសម្រាប់កម្មវិធីដ៏មានសារៈប្រយោជន៍របស់ខ្លួន ដូចជាកម្មវិធី SmartCabinet និងដំណោះស្រាយផ្នែកថាមពល និងការការពារកំដៅតាមកាលៈទេសៈ។

លោកបានបន្ថែមថា៖

យើងសូមអបអរសាទរដល់ក្រុមហ៊ុន TESK Green សម្រាប់ការដាក់ឱ្យដំណើរការការិយាល័យតាំងបង្ហាញថ្មីរបស់ខ្លួន ហើយសង្ឃឹមថាដំណើរការនេះនឹងជួយដល់អតិថិជនក្នុងស្រុក
ឱ្យយល់ដឹងពីគុណតម្លៃនៃការវិនិយោគលើផ្នែកដំណោះស្រាយរួមចំពោះបញ្ហាទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មាននេះ។

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន Vertiv សូមចូលទៅកាន់គេហទំព័រ 
www.VertivCo.com 

ក្រុមហ៊ុន Vertiv Powers TESK Green 
នៅក្នុងប្រទេសកម្ពុជា
ក្រុមហ៊ុន Vertiv Powers TESK Green 
នៅក្នុងប្រទេសកម្ពុជា
ក្រុមហ៊ុន Vertiv Powers TESK Green 
នៅក្នុងប្រទេសកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]