អង់គ្លស៖ យោងតាមសារព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបបាល់ទាត់ Real Madrid បាននិងកំពុងតាមប្រមាញ់កីឡាករមួយរូបទៀតរបស់ Spur។ ក្លិបបាល់ទាត់ដែលមានមូលដ្ឋាននៅទីក្រុងម៉ាឌ្រីតមួយនេះជឿជាក់ថាគេអាចនាំយកកីឡាករសំខាន់មួយរូបរបស់ Spur មកចូលរួមបាន។

កីឡាកររបស់ Tottenham Hotspur

កីឡាករម្នាក់នោះត្រូវបានគេដឹងថាជា Christian Eriksen។ កីឡាករវ័យ ២៦ឆ្នាំរូបនេះនៅមានកុងត្រាជាមួយមាន់ខ្នាយមាសរហូតដល់ឆ្នាំ ២០២០។ ទោះបីជាបែបណាក៏ដោយគ្រូបង្វឹករបស់ Spur លោក Mauricio Pochettino បានបង្ហើបឱ្យដឹងថា Eriksen អាចចាកចេញពីក្លិបបានតាមការសម្រេចចិត្តរបស់គេ។

បើទោះជាបែបនេះក្តី មិនមែនមានន័យថា Spur អាចឱ្យទៅដោយគ្មានអត្ថប្រយោជន៍មកកាន់ក្លិបនោះទេ។ ក្នុងខណៈដែល Real Madrid កំពុងចង់បានរូបគេ Real ត្រូវចំណាយកញ្ចប់ទឹកប្រាក់ ១០០លានផោន ដើម្បីជាការដោះដូរក្នុងការនាំយក Eriksen ទៅកាន់ទឹកដី Santiago Bernabeu។ ក្នុងពេលជាមួយគ្នានេះដែរ Eriksen ក៏កំពុងស្ថិតនៅដំណាក់កាលពិចារណាសម្រាប់ការចុះកុងត្រាថ្មីជាមួយ Spur ដោយក្លិបត្រូវចំណាយទឹកប្រាក់សម្រាប់រូបគេប្រហែល ២៥០,០០០ផោនក្នុងមួយសប្តាហ៍។

កីឡាករ Christian Eriksen

កីឡាករ Christian Eriksen កំពុងរួមរស់ជាមួយ Spur ក្នុងរដូវកាល ២០១៨-១៩នេះ គេរកបាន ៦គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុមស៊ុតបានសម្រេច ៩លើកផងដែរ។

កីឡាករ Christian Eriksen
កីឡាករ Christian Eriksen​​ អបអរគ្រាប់បាល់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]