រាជធានី​ភ្នំពេញ ៖ និស្សិត​ច្បាប់​ម្នាក់​បាន​ចង​.​ក​សម្លាប់​ខ្លួន​នៅផ្ទះ​ម្តាយមីង បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត​ដោយ​ពុំ​ដឹង​ពី​មូលហេតុ​ឡើយ ហើយ​ត្រូវ​បាន​ប្អូនជីដូនមួយ​ក្រោក​ពី​ដេក​ឡើង​ទៅ​ជាន់​២ ក៏​ប្រទះ​ឃើញ​ស្រែកហៅ​ឱ្យ​ជួយ​ស្រាយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​កាលពី​ម៉ោង​៣​និង​៣០​ទៀប​ភ្លឺ ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០១៩ នៅផ្ទះ​លេខ​១២A ផ្លូវ​៥១៤ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក​។

បុរស​ដែល​គិត​ខ្លី​ខាងលើ​នេះ​ឈ្មោះ ម៉េ​ង សៀង​ហ៊ុយ អាយុ​២២​ឆ្នាំ ជា​និស្សិត​ច្បាប់​ឆ្នាំ​ទី​២ នៅ​សាកល​វិទ្យាល័យ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ស្នាក់​នៅ​១២A ផ្លូវ​៥១៤ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួល​គោក ដែល​ជា​ផ្ទះ​របស់​ម្តាយមីង និង​មានស្រុក​កំណើត​នៅ​ភូមិ​ទួល​ខ្សាច់ ឃុំ​ទន្លេ​បិត ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​ ។

តាម​នគរបាល​មូលដ្ឋាន​បានឱ្យ​ដឹង​ថា និស្សិត​រូប​នោះ​បាន​ចង​.​ក​សម្លាប់​ខ្លួន​នឹង​ខ្សែភ្លើង​ភ្ជាប់​ទៅ​នឹង​កាំជណ្តើរ​ជាន់​ទី​២ បណ្តាល​ឱ្យ​ស្លាប់​ដូច​បំណង​ដោយ​ពុំ​ដឹង​ពី​មូលហេតុ​អ្វី​ឡើយ​។

តាម​ការ​បំភ្លឺ​ពី​ឈ្មោះ សេង សៀង​ហៃ ដែល​ជា​កូន​ម្ចាស់ផ្ទះ​បានឱ្យ​ដឹង​ថា នៅ​មុន​កើតហេតុ បងជីដូនមួយ (​ជន​រង​គ្រោះ​) បាន​ហៅ​មិត្តភក្តិ​មក​ផឹកស៊ី​នៅផ្ទះ​ជាន់​ទី​២ រហូត​ដល់​ម៉ោង​១២​និង​៣០​បាទី​យប់ ទើប​ចប់​ហើយ ក៏​បែកផ្លូវ​គ្នា​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ។ លុះ​រហូត​ដល់​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ ខ្លួន​បាន​ក្រោក​ពី​ដំណេក​ដើរ​ឡើង​ទៅ​ជាន់​ទី​២ ស្រាប់តែ​ឃើញ​បងជីដូនមួយ​ចង​.​ក​នឹង​ខ្សែ​ហ្វា​យ​ៗ​ជាប់​ជាមួយ​ដែក​បង្កាន់​ដៃ​ជណ្តើរ ក៏​បាន​ស្រែកហៅ​ឱ្យ​បងប្អូន​ជួយ​ស្រាយ បន្ទាប់​មក​ក៏​នាំ​គ្នា​ដឹក​គាត់​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​គ្លីនិក​អង់​តែ​ន​។

កូន​ម្ចាស់ផ្ទះ​បន្ត​ទៀត​ថា នៅ​ពេល​ទៅ​ដល់​គ្រូពេទ្យ​បាន​ប្រាប់​ថា គាត់​ស្លាប់​បាត់​ទៅ ក៏​បាន​ដឹក​សព​មក​ផ្ទះ​វិញ ហើយ​ក៏​រាយ​ការ​ណ៏​មក​សមត្ថកិច្ច​ប៉ុស្តិ៍​។

បើ​តាម​ការ​ត្រួតពិនិត្យ នគ​បាល​ការិយាល័យ​បច្ចេកទេស បានឱ្យ​ដឹង​ថា សព​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចង​.​ក​ធ្វើ​អត្តឃាត​ពិតប្រាកដ​មែន​។ ក្រោយ​ពី​ពិនិត្យ​រួច ក៏​បាន​ប្រគល់​សព​ជូន​សាច់ញាតិ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]