ការសិក្សាថ្មីបានឲ្យដឹងថា មេរោគផ្សិត Candida Albicans ដែលជាមេរោគឱកាសនិយម ត្រូវបានគេរកឃើញថា  អាចបង្កបញ្ហាដល់ការចងចាំ និងសកម្មភាពមិនប្រក្រតីមួយចំនួននៃខួរក្បាល ដែលស្រដៀងទៅនឹងលក្ខណៈនៃជំងឺវង្វេងវង្វាន់ Alzheimer’s។

មេរោគ Candida Albicans ជាប្រភេទមេរោគផ្សិត  មិនបង្កជំងឺចំពោះបុគ្គលមានសុខភាពល្អនោះទេ។ ពពួកផ្សិត Candida  ច្រើនមាននៅតាមប្រព័ន្ធរំលាយអាហារ ហើយក៏មាននៅក្នុងមាត់ផងដែរ។ ប៉ុន្តែនៅពេលប្រព័ន្ធភាពសុំាយើងចុះខ្សោយ វានឹងឆ្លៀតឱកាសចាប់ផ្តើមរីកលូតលាស់បង្កើនចំនួន ដែលជាលទ្ធផលវាអាចបង្កជំងឺផ្សេងៗជាច្រើនមុខ។ ជាក់ស្តែងករណីខ្លះ វាជាដើមហេតុនៃជំងឺអាឡែកស៊ីធ្ងន់ធ្ងរ ដូចជាជំងឺហឺតជាដើម។

មេរោគផ្សិត Candida Albicans

ថ្មីៗនេះការសិក្សាទៅលើសត្វកណ្តុរក្នុងមន្ទីរពិសោធន៍ ដោយការចាក់បញ្ចូលមេរោគផ្សិតCandidaចូលក្នុងចរន្តឈាម បានបង្ហាញថា មេរោគនេះក្នុងបរិមាណច្រើន អាចជ្រាបចូលតាមរនាំងខាន់ផ្តាច់រវាងសរសៃឈាមនិងកោសិកាខួរក្បាល(Blood-brain barrier) ដែលជាធម្មតារនាំងនេះដើរតួនាទីដូចជាកន្លែងត្រួតពិនិត្យយ៉ាងតឹងរឹងពុំឲ្យមានសារធាតុ ឬមេរោគណាចូលបានឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ ការជ្រាបចូលនៃមេរោគផ្សិតក្នុងខួរក្បាលបានភ្ញោចឲ្យប្រព័ន្ធភាពសុំានៃខួរក្បាលធ្វើការឆ្លើយតបយ៉ាងសកម្ម។ ជាក់ស្តែងកោសិកាឈាមស Microglia បានធ្វើសកម្មភាពដើរកំទេច និងស៊ីពពួកមេរោគទាំងនេះ ហើយវាថែមទាំងភ្ញោចឲ្យមានមេកានិចរលាកហើម ដោយបង្កើនកំដៅរាងកាយ និងបញ្ចេញសារធាតុមួយចំនួនដើម្បីកំចាត់មេរោគផ្សិត។ ប៉ុន្តែមេកានិចនេះបានប៉ះពាល់ទៅដល់កោសិកានៃខួរក្បាលផងដែរ។

ងាកមកមើលការប្រៀបធៀបរវាងកណ្តុរក្រុមទី១ ដែលគេបានចាក់បញ្ចូលមេរោគCandida និងកណ្តុរដែលមានសុខភាពល្អធម្មតា បានបង្ហាញលទ្ធផលថា ក្រោយពីអាការនៃជំងឺថយអស់ កណ្តុរក្រុមទី១ធ្លាក់ចុះសមត្ថភាពនៃការចងចាំ និងខូចខាតកោសិកាខួរក្បាលគួរឲ្យកត់សម្គាល់។

លោកបញ្ជាក់បណ្ឌិត David B.Corry បានឱ្យដឹងថា ការរកឃើញនេះសបញ្ជាក់ឲ្យឃើញថា តួនាទីនៃមេរោគផ្សិត  អាចបង្កជំងឺក្នុងរាងកាយមនុស្សយើងលើសពីបញ្ហាអាឡែកស៊ីធ្ងន់ធ្ងរនៃផ្លូវដង្ហើមទៅទៀត។ លទ្ធផលនេះបានជំរុញឲ្យយើងគិតអំពីហានិភ័យនៃមេរោគផ្សិត Candida Albican  ក្នុងការបង្កជំងឺនៃប្រព័ន្ធប្រសាទដូចជា Alzheimer’s, Parkinsons, និង Multiple Sclerosis ជាដើម៕

Candida albicans ដែលភាគច្រើនមានក្នុងពោះវៀន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]