ជាពិតណាស់បេីយេីងនិយាយពីការនោម​ វាគឺជារឿងធម្មតាទៅហេីយសម្រាប់ជីវិតមនុស្សគ្រប់គ្នាៗ​ ។ ឯមនុស្សមួយចំនួនខ្លះក៏បានគិតថា​ វាគ្មានអ្វីដែលត្រូវចម្លែក​ និងត្រូវខ្វាយខ្វល់នោះទេ។ ពិតណាស់​ដោយសារតែភាពមិនខ្វាយខ្វល់​ និងមិនយកចិត្តទុកដាក់​នេះឯង ទេីបធ្វេីអោយអ្នកមេីលរំលងនូវបញ្ហាមួយចំនួនផងដែរ។ បញ្ហានោះត្រង់ថា​ កាលដែលអ្នកនោមញឹកលើសពីធម្មតាពេក ក៏អាចប្រាប់ពីបញ្ហាសុខភាពខាងក្នុងដែលអ្នកកំពុងមានផងដែរ។

ដូចនេះការរៀបរាប់ខាងក្រោមនឹងអាចអោយអ្នកយល់ដឹងខ្លះៗ អំពីកត្តាវិជ្ជមាន និងអវិជ្ជមានដែលធ្វេីអោយអ្នកនោមញឹកលេីសធម្មតា​។

ជាទូទៅតាមហ្រេ្វកង់ធម្មតាដែលមនុស្សនោមក្នុងមួយថ្ងៃ​ គឺមានពី៦​ ទៅ​ ៨ដង​ ។​ តែបេីអ្នកមានអាការៈនោមញឹកលេីសពីចន្លោះខាងលេីនេះ​ នោះមុខជាមានបញ្ហាអ្វីហេីយ។ ចំពោះកត្តាមួយចំនួនដែលនាំអោយអ្នកនោមញឹកលេីសពីធម្មតាដូចដែលបានរៀបរាប់ខាងលេី​ គឺមកពីអ្នកញ៉ាំទឹក​ច្រេីនលេីសកម្រឹតពេក​ ឫក៏ភេសជ្ជៈផ្សេងៗទៀតដែលមានជាតិកាហ្វេអុីន​ ជាតិអាកុល​ អាចមកពីការញ៉ាំថ្នាំផងដែរ​ ឫមានផ្ទៃពោះជាដេីម។ ល។ វាគឺជារោគសញ្ញាវិជ្ជមានធម្មតាទេសម្រាប់មនុស្សទូទៅ។

តែបើចំពោះរោគសញ្ញាអវិជ្ជមានមួយចំនួនទៀត​ ដែលអ្នកគួរតែចាប់អារម្មណ៍​ និងយកចិត្តទុកដាក់នោះគឺ រោគសញ្ញាសុខភាព​ ។​ ពីព្រោះការនោមច្រេីនដង​ ក៏អាចបណ្ដាលមកពីបញ្ហាសុខភាពអ្នកដែរ។

ដូចនេះបេីសិនជាអ្នកមានអាការៈនោមញឹកលេីសពី៦-៨ដង​ក្នុងមួយថ្ងៃ​ នោះគឺអាចបណ្ដាលមកពីកត្តាបញ្ហាសុខភាពដ៏ធ្ងន់ធ្ងរដែលមានដូចជា៖
-បញ្ហាតម្រង់នោម​
-បញ្ហាប្លោកនោម​ដែលអាចឈានដល់ដំណាក់កាលមហារីក
-បញ្ហាត្រង់ក្រពេញប្រូស្តាត
-បញ្ហាបេះដូង
-ហេីមជេីង
-ខូចបំពង់នោម​ជាដេីម។ល។

ដូចនេះបេីអ្នករកឃេីញថាអ្នកនោមញឹកលេីសពីធម្មតា​ ឬលេីសពីចន្លោះពី៦ទៅ៨ដងក្នុងមួយថ្ងៃ​ និងមានអារម្មណ៏ថាមិនស្រួលត្រង់កន្លែងណាមួយ​ អ្នកត្រូវតែប្រញាប់ជួបគ្រូពេទ្យភ្លាមដេីម្បីផ្ដល់នូវការព្រឹក្សា។ បញ្ហាខាងលេីនេះនឹងអាចប្រែទៅជាល្អប្រសេីរវិញ​ ប្រសិនបេីអ្នកដឹងមុន​ និងប្រញាប់ព្យាបាលអោយបានទាន់ពេលវេលា​ ចៀសជាងអោយរោគជំងឺនេះកាន់តែរាលដាលដល់ផ្នែកផ្សេងៗទៀតនៃរាងកាយអ្នក៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]