អាមេរិក៖ កាលពីពេលថ្មីៗនេះ Apple បានឌឺដងដាក់ក្រុមហ៊ុន Google និង Amazon កប់ៗ ដោយបិទផ្ទាំងផ្សាយពាណិជ្ជកម្មដ៏ធំមួយនៅលើសណ្ឋាគារ ទល់មុខនឹងអគារ Las Vegas Convention Center ក្នុងន័យបញ្ឆិតបញ្ឆៀងសើចចំអកដាក់ក្រុមហ៊ុនទាំងពីរនេះ។

សារបញ្ឆិតបញ្ឆៀងនេះបានសរសេរថា៖

«អ្វីដែលមាននៅក្នុង iPhone គឺនៅក្នុង iPhone។ អមជាមួយនឹងតំណភ្ជាប់គេហទំព័ររបស់ Apple ផងដែរ។»

ជាក់ស្តែង Apple ចង់បង្ហាញថា ក្រុមហ៊ុន Apple មិនលក់ទិន្នន័យរបស់អ្នកប្រើប្រាស់ជាដាច់ខាត ខណៈពេលដែលក្រុមហ៊ុន Google និង Amazon អាចយកទិន្នន័យរបស់អ្នកប្រើប្រាស់យកទៅលក់ ដោយប្រើឈ្មោះជាជនអនាមិក។

គួរឱ្យដឹងផងដែរ Google និង Amazon នឹងមានការតាំងបង្ហាញផលិតផលថ្មីៗនៅ CES ដោយក្នុងនោះមានដូចជា ទូរទស្សន៍ ឧបករណ៍បំពងសំឡេង និងគ្រឿងអេឡិចត្រូនិកផ្សេងៗទៀត។

យ៉ាងណាមិញ Apple ក៏កំពុងដេញជើងក្រុមហ៊ុនទាំងពីរនេះផងដែរ បើទោះបីជាឧបករណ៍បំពងសំឡេងរបស់ Apple (HomePod) មិនសូវមានការគាំទ្រខ្លាំងដូចទៅនឹង Google Home និង Amazon Echo ក៏ដោយ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

ផ្ទាំងពាណិជ្ជកម្មរបស់ Apple ឌឺឌងដាក់ Google និង Amazon
ផ្ទាំងពាណិជ្ជកម្មរបស់ Apple ឌឺឌងដាក់ Google និង Amazon
ផ្ទាំងពាណិជ្ជកម្មរបស់ Apple ឌឺឌងដាក់ Google និង Amazon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]