ជាការពិតណាស់ការគេងទាំងសក់សើម គឺសឹងតែកើតមានឡើងចំពោះមនុស្សគ្រប់ៗគ្នា។ ជាពិសេសចំពោះអ្នកដែលមានភាពនឿយហត់អស់កម្លាំងពីការងារ និងមិនមានពេលគ្រប់គ្រាន់ក្នុងការមើលថែសក់។ រីឯមនុស្សខ្លះទៀតមានអារម្មណ៍ថាធុញទ្រាន់ មិនចូលចិត្ត ឬខ្ជិលនៅក្នុងការសម្ងួតសក់ឲ្យស្ងួតដោយកង្ហារ និងម៉ាស៊ីនផ្លុំសក់ជាដើម។ ម្យ៉ាងវិញទៀត អ្នកគិតថាវាចំណាយវេលាច្រើន ធ្វើឲ្យសក់ខូចដោយសារកម្ដៅផ្លុំ ដូចនេះទុកឲ្យស្ងួតតាមធម្មជាតិទើបជាការល្អ។ ដោយសារតែទង្វើនេះហើយ ទើបធ្វើឲ្យមានការកកើតបាក់តេរីដែលងាយ នឹងប៉ះពាស់ពាល់ដល់សុខភាពអ្នកទាំងខាងក្នុង និងខាងក្រៅ។ ពីព្រោះតែនៅពេលដែលអ្នកគេងទាំងសក់សើម ជាតិសំណើមទាំងនោះ នឹងជ្រាបចូលទៅក្នុងខ្នើយរបស់អ្នក ហើយកកើតទៅជាបាក់តេរីចម្លងជម្ងឺដល់អ្នកនេះឯង។

ខាងក្រោមនេះគឺជារោគសញ្ញាដែលអ្នកងាយឆ្លងពីបាក់តេរីសក់សើម៖

១. អ្នកងាយនឹងផ្ដាសាយ

ពិតណាស់កាលណាអ្នកគេងទាំងសក់សើមបែបនេះ វាធ្វើឲ្យមានការកកើតនូវវីរុស និងបាក់តេរី នៅពាសពេញខ្នើយរបស់អ្នក ហើយចូលតាមរយៈភ្នែក ច្រមុះ និងមាត់របស់អ្នក។ ដូចនេះវាធ្វើឲ្យអ្នកងាយរងនូវជម្ងឺផ្ដាសាយ។ 

រូបតំណាង

២. ការកកើតបាក់តេរី

កាលណាអ្នកគេងទាំងសក់សើមល្អាច វាធ្វើស្បែកក្បាលរបស់អ្នកងាយនឹងកកើតអង្កែ និងចៃថែមទៀតផង។

រូបតំណាង

៣. សុខភាពសក់ និងស្បែករបស់អ្នក

ការទុកទាំងសក់សើមហើយគេង មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សុខភាពខាងក្នុងតែប៉ុណ្ណោះទេ តែគឺវាធ្វើឲ្យប៉ះពាល់ដល់សុខភាពសក់អ្នកថែមទៀតផង។ វាអាចធ្វើឲ្យសក់របស់អ្នកឆាប់ខូចឡើងរឹងកំប្រឹស ឬគ្មានទម្ងន់តែម្ដង។ ចំពោះសុខភាពស្បែកវិញ វាធ្វើឲ្យមុខរបស់អ្នកងាយឡើងមុន កន្ទួលរមាស់ ស្បែកស្ងួត និងបញ្ហាផ្សេងៗថែមទៀតផង។

ដើម្បីដោះស្រាយបញ្ហាខាងលើបាន អ្នកគួរតែបោះបង់ចោលនូវទម្លាប់នឿយណាយ ខិ្ជល និងហត់របស់អ្នកចេញ ហើយព្យាយាមធ្វើការអត់ធ្មត់ដោយមកសាកល្បងនូវវិធីល្អៗដែលមានដូចខាងក្រោមនេះវិញ៖

១. កក់សក់នៅពេលព្រឹក

បើអ្នកពិតជាមានភាពនឿយណាយពីកាងារពេញមួយថ្ងៃមែន អ្នកគួរតែកុំស៊ូជម្នះនៅតែចង់កក់សក់ឲ្យទាល់តែបាន ហើយគេងទាំងសក់សើមទៀតអី។ អ្នកគួរតែសម្រាកសិន ហើយចាំស្អែកកក់ ក៏វាមិនទាន់ហួសពេលដែរ។ ការងូតទឹកកក់សក់នៅពេលព្រឹកអាចជួយធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ ក្នុងការចាប់ផ្ដើមថ្ងៃថ្មី។ មិនតែប៉ុណ្ណោះវាធ្វើឲ្យខ្លួនប្រាណរបស់អ្នក បណ្ដេញនូវជាតិតុកស៊ីន។ 

រូបតំណាង

២. ព្យាយាមផ្លាស់ប្តូរបរិយាកាស

ដេីម្បីជំរុញទឹកចិត្តអ្នកអោយសម្ងួតសក់ជារៀងរាល់ពេល​បាន​ អ្នកគួរតែដាក់ម៉ាស៊ីនផ្លុំសក់នៅត្រង់ណាមួយ​ ដែលគ្រាន់តែអ្នកចេញពីបន្ទប់ភ្លាម​ ហេីយឃេីញវាភ្លែត។ ធ្វេីដូចនេះវាអាចធ្វេីអោយអ្នកមានទឹកចិត្ត ក្នុងការផ្លុំសក់អោយស្ងួតភ្លាមៗជាមិនខាន។

រូបតំណាង

៣​. ទ្រាប់កន្សែងពីលេីខ្នេីយរបស់អ្នក

វិធីចុងក្រោយនេះ​ គឺជាវិធីសម្រាប់អ្នកដែលខិ្ជលផ្លុំសក់ម្ដងម្កាល​។ ដេីម្បីកុំអោយជាតិសំណេីមនៃសក់ជ្រាបចូលខ្នេីយរបស់អ្នក​ជោគ​ ហេីយកកេីតទៅជាបាក់តេរីច្រេីនលាន អ្នកគួរយកកន្សែងស្ងួតមួយ មកទ្រាប់ពីលេីខ្នេីយសិនចាំគេង។ ព្រោះថា​ កន្សែង​អាចជួយស្រូបយកជាតិសំណេីមទាំងនោះបានច្រេីន។ អ្នកអាចអនុវត្តវិធីខាងលេីនេះយូៗម្ដងបាន​នៅពេលដែលអ្នកហត់ខ្លាំង​ តែកុំរៀងរាល់ពេលពេក​ ព្រោះថា ការផ្លុំសក់អោយស្ងួតហេីយគេង​ នៅតែល្អជាងការគេងទាំងសក់សេីម៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]