ខេត្តកោះកុង​ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា បុរស​​ចំណាស់​ម្នាក់​ត្រូវ​​តុលាការ​សម្រេច​ឃុំខ្លួន​ កាលពី​ថ្ងៃទី​០៧ មករា ពី​បទ​ប្រទូស្តកេរ្តិ៍​​ខ្មាស​​​លើ​ក្មេង​ស្រី​​នាំ​ម្នាក់ ​ហើយត្រូវ​ជីតា​ក្មេងស្រី​បាន​ដាក់ពាក្យបណ្តឹង​ប្តឹង​ឱ្យ​​ចាប់​ខ្លួន ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើ​ ឈ្មោះ​ ណាល់ សាំង អាយុ​៧៥ឆ្នាំ មានទីលំនៅ​ក្នុង​ភូមិ-ឃុំ​កើត​​ហេតុ ។ ដោយឡែកក្មេងស្រី​រងគ្រោះ​អាយុ៦ឆ្នាំ ។​​ ​ប្រភពបន្តថា កាលពីថ្ងៃទី​០៣ មករា កន្លងមក​ ​ក្មេង​​ស្រីរងគ្រោះ​​​​ពេលកំពុងនៅ​ផ្ទះ​តែ​ម្នាក់ឯង ក៏ត្រូវ​​តាល្មោភនេះ បាន​ដើរ​ចូលទៅ​​​លួងលោមឱ្យ​​ដោះ​ខោអាវ​ចេញ​ ដោយ​បម្រុង​ធ្វើ​សកម្មភាព​រំលោភ ។

ប្រភពបន្តថា ក៏ប៉ុន្តែ​ពេល​កំពុងលួងលោម​នាងនោះ​ ក៏ត្រូវ​ជីតា​បង្កើត​របស់​ក្មេង​ស្រី​ដើរ​មកផ្ទះវិញ បាន​​​ប្រទះ​​ឃើញ​ទាន់ ក៏រត់មក​​ប្តឹង​សមត្ថកិច្ចឱ្យ​​ចាប់ខ្លួន​តែ​ម្តង​។

នៅ​​ចំពោះ​មុខ​សមត្ថកិច្ច​ ​ជនសង្ស័យ​បាន​សារភាព​ថា នេះ​ជា​លើក​ទី​៣​ហើយ ​ដែល​គាត់​បាន​លួងលោម​ឱ្យ​ក្មេង​​ស្រី​នេះ​​​ស្រាត​ខោអាវឱ្យគាត់​មើល​ ។ ប៉ុន្តែលើក​ទី​១​ និង​លើក​ទី​២​ ពុំ​មាន​អ្នក​ណា​ដឹងឡើយ ។ លុះ​លើក​ទី​៣ ក៏​​ត្រូវ​ជីតាឃើញ​នាង​តែ​ម្តង​។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]