អង់គ្លេស៖ ការប្រកួតពានរង្វាន់ FA Cup ជុំទី៣ រវាង Wolve និង Liverpool យប់មិញបានបញ្ចប់ទៅក្នុងលទ្ធផល ២-១ ។ ហង្សក្រហម Liverpool ត្រូវធ្លាក់ចេញពីការប្រកួតត្រឹមជុំនេះ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺ Liverpool ហាក់ដូចជាមានយីអ៊ុនធ្លាក់បន្តិច ព្រោះទើបតែចាញ់ Man City សោះបែរជាពេលនេះត្រូវធ្លាក់ចេញពីពាន FA Cup ថែមទៀត។

កីឡាកររបស់ Wolve

គ្រាប់បាល់ពីរគ្រាប់របស់ Wolve រកបានដោយកីឡាករ Jiminez នៅនាទីទី ៣៨ ហើយត្រូវបានតាមស្មើវិញដោយកីឡាករ Origi នៅនាទីទី ៥១ ។ គ្រាប់បាល់ជ័យជម្នះសម្រាប់ការប្រកួតនេះនៅមិនឆ្ងាយពីគ្រាប់ទី ២ ឡើយដោយនៅនាទីទី ៥៥ កីឡាករ Ruben Neves បានបន្ថែមមួយគ្រាប់ទៀតដើម្បីធានាកៅអីសម្រាប់ Wolve ទៅជុំទី៤ ។

ការប្រកួតតរវាង Wolve និង Liverpool
ការប្រកួតតរវាង Wolve និង Liverpool

ក្រោយចប់ការប្រកួតលោក Klopp បាននិយាយថា “ខ្ញុំមិនច្បាស់ថាអ្នកនឹងនិយាយអ្វីនោះទេ បើសិនជាយើងដាក់ Ki-Jana ឬ Fabinho តាំងពីដើមតង់” Klopp ក៏បានបន្ទោសទៅលើស្ថានភាពខ្យល់អាកាសនៅកីឡដ្ឋានរបស់ Wolve ផងដែរ ។ លោកបានបន្ថែមទៀតថា “ពួកយើងមានបញ្ហាខ្លះពាក់ព័ន្ធនឹងកីឡាករ បន្ទាប់ពីចប់ការប្រកួតជាមួយ Man City, បូករួមនឹងកម្លាំងខ្យល់ខ្លាំងផង ធ្វើឱ្យកីឡាករមានការពិបាកគ្រប់គ្រងបាល់”

គួរបញ្ជាក់ថា ក្រោយពីបញ្ចប់ការប្រកួត Liverpool បានប្រកាសឱ្យដឹងថា ខ្សែការពារ Lovren ក៏មានបញ្ហារបួសផងដែរ ៕ 

លោក Jurgen Klopp
កីឡាករ Ruben Neves អបអរគ្រាប់បាល់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]