ថៃ៖ ស្នេហា និងមិត្តភាព គឺជារឿងពីរដាក់ដោយឡែកពីគ្នា ប៉ុន្តែអ្នកខ្លះនិយាយថាមិត្តភាពអាចក្លាយទៅជាស្នេហាបាន តែស្នេហាបែកបាក់ហើយមិនអាចក្លាយទៅជាមិត្តភាពវិញបាននោះឡើយ។

ដូចដែលពាក្យគេនិយាយតៗគ្នាពិតមែន មិត្តភាពអាចបណ្តាលឱ្យមនុស្សពីរនាក់ស្រលាញ់គ្នាបាន ហើយថែមទាំងឈាន ដល់ពិធីមង្គលការទៀតផង។ ជាក់ស្តែងតារាប្រុសស្រីទាំងនេះបានក្លាយពីមិត្តភក្តិជិតស្និទ្ធទៅជាគូស្នេហ៍ និងគូស្វាមីភរិយាជាមួយគ្នាយ៉ាងផ្អែមល្ហែម។

តោះចង់ដឹងថាមានគូតារាប្រុសស្រីល្បីៗរូបណាខ្លះនោះ យើងមកតាមដានទស្សនាដូចខាងក្រោមនេះទាំងអស់គ្នា៖

១) តារាសម្តែងស្រី Kimberley និង Mark Prin៖ តារាល្បីទាំងពីរដួងនេះបានរាប់អានគ្នាជាមិត្តភក្តិជិតស្និទ្ធអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ ហើយនៅទីបំផុតពួកគេទាំងពីរក៏បានផ្លាស់ប្តូរឋានៈពីមិត្តសម្លាញ់មកជាគូស្នេហ៍នឹងគ្នាអស់រយៈពេលជាង ៤ ឆ្នាំមកហើយ ដោយជារឿយៗពួកគេតែបង្ហោះរូបគូក្នុង IG យ៉ាងផ្អែមល្ហែម។

Kim និង Mark
Kim និង Mark
Kim និង Mark

២) តារាសម្តែងស្រី Toey Jarinporn និង Alex Theeradej ៖ ក្រោយដាច់ពីស្នេហាចាស់ ថ្មីៗនេះអ្នកទាំងពីរក៏បានបើកបង្ហាញទំនាក់ទំនងស្នេហាជាមួយគ្នាយ៉ាងស្អិតរមួត បន្ទាប់ពីរាប់អាន និងធ្វើការរួមគ្នាជាច្រើនមកនៅក្នុងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ អស់រយៈពេលជាច្រើនឆ្នាំ។ 

Toey និង Alex
Toey និង Alex
Toey និង Alex

៣) តារាសម្តែងស្រី Jooy និង DJ Push៖ ក្រោយពីបានថតរឿងជាមួយគ្នាមក អ្នកទាំងពីរក៏បានវិវត្តឋានៈពីមិត្តភក្តិក្លាយទៅស្នេហា ដោយពួកគេក៏ទើបតែចូលពិធីរៀបការកាលពីពេលថ្មីៗកន្លងទៅនេះ យ៉ាងរ៉ូមែនទិកផងដែរ។ 

Jooy និង DJ Push
Jooy និង DJ Push
Jooy និង DJ Push

៤) តារាសម្តែងស្រី Pornrampa និង Chanenutthawat៖ បានស្រលាញ់រាប់អានគ្នាជាមិត្តភក្តិអស់រយៈពេលជាង ២០ ឆ្នាំកន្លងមកហើយ តែម្នាក់ៗមិនហ៊ានសារភាព​ថាស្រលាញ់គ្នាទេ រហូតដល់ទីបំផុតអ្នកទាំងពីរ ក៏បានប្រែក្លាយពីមិត្តជាទីស្រលាញ់ ទៅជាមិត្តស្រលាញ់មិត្ត ដោយជាស្នេហាផ្អែមល្ហែមជាងទឹកឃ្មុំតែម្តង។ 

Pornrampa និង Chanenutthawat
Pornrampa និង Chanenutthawat

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]