ភ្នំពេញ៖ ចាប់ផ្តើមដំណើរផ្សងព្រេងប្រចាំឆ្នាំពីប្រទេសកម្ពុជាជាមួយការប្រូម៉ូសិនលក្ខណ:សកលរបស់ក្រុមហ៊ុនអ៊ែមមឺរឹត Emirates សន្សំពិន្ទុទ្វេរដង ដើម្បីធ្វើឱ្យការធ្វើដំណើររបស់អ្នកកាន់តែបានអត្ថប្រយោជន៍។ គ្មានពាក្យថាលឿនពេកទេ ក្នុងការរៀបចំផែនការសម្រាប់ការផ្សងព្រេងលើកក្រោយ ជាពិសេសនៅពេលវាទាក់ទងនឹងការធ្វើដំណើរ។ អ្នកធ្វើដំណើរ នឹងមានភាពសប្បាយរីករាយក្នុងការបង្កើតដំណើរកម្សាន្តដ៏អស្ចារ្យផ្សេងទៀត ជាមួយនឹងការបញ្ចុះតម្លៃពិសេស សម្រាប់ឆ្នាំ ២០១៩ នេះ។

ក្នុងរយៈពេលកំណត់មួយ អ្នកដំណើរនៅកម្ពុជាអាចទន្ទឹងរង់ចាំការបញ្ចុះតម្លៃដ៏អស្ចារ្យទៅកាន់ទិសដៅសំខាន់ៗ នៅក្នុងបណ្តាញសកលលោករបស់ក្រុមហ៊ុនអ៊ែមមឺរឹត ជាមួយប្រភេទកៅអីលំដាប់ថ្នាក់ពាណិជ្ជកម្ម និងសន្សំសំចៃយ៉ាងពិសេស។ 

ជាមួយតម្លៃសំបុត្រ ដែលបានចាប់ផ្តើមពីតម្លៃត្រឹមតែ ២៥១ ដុល្លារអាមេរិក អ្នកធ្វើដំណើរមានហេតុផលដ៏សមរម្យមួយទៀត ដើម្បីចាប់ផ្តើមដំណើរផ្សងព្រេងថ្មីចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩។ ប្រសិនបើពួកគេកក់សំបុត្រយន្តហោះពិសេសចាប់ពីពេលនេះរហូតដល់ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៩ ។

ក្រុមហ៊ុនអ៊ែមមឺរឹត Emirates

ពិសេសជាងនេះទៅទៀតនោះ បណ្តាញទិសដៅទូទាំងពិភពលោករបស់អ៊ែមមឺរឹត នឹងផ្តល់លទ្ធភាពដល់អ្នកធ្វើដំណើរទាំងអស់ រៀបចំថ្ងៃសម្រាកនៅក្នុងក្តីសុបិនរបស់អ្នក មិនថាអ្នកជាអ្នកចូលចិត្តការប្រថុយប្រថាន អ្នកចូលចិត្តសិល្បៈ វប្បធម៌ ឬអ្នកដែលស្រលាញ់សុខភាពទេ។

ជាមួយនឹងការប្រូម៉ូសិនលក្ខណ:សកល របស់អ៊ែមមឺរឹតឆ្នាំ ២០១៩ នេះ វានឹងផ្ដល់ភាពងាយស្រួលសម្រាប់អ្នកដំណើរ ដែលហោះហើរពីប្រទេសកម្ពុជាទៅទិសដៅ ដំណើរកម្សាន្តក្នុងក្ដីស្រមៃរបស់ពួកគេ មិនថាជាទីក្រុងឌូបៃ ដែលជាទីក្រុងធំអស្ចារ្យ ទីក្រុងប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏សម្បូរបែបដូចជាទីក្រុងឡុងដ៍ ទីក្រុងព្រុចសែល ទីក្រុងអាំស្ទែរដាំ ទីក្រុងប៉ារីស ទីក្រុងរ៉ូម ឬសូម្បីតែរដ្ឋធានីវប្បធម៌ និងហិរញ្ញវត្ថុឈានមុខគេរបស់សហរដ្ឋអាមេរិកដូចជា ទីក្រុងញូវយ៉ក និងទីក្រុងឡូសអាន់ជឺឡេសនោះឡើយ។

តារាងតម្លៃសំបុត្រ

ដំណឹងល្អមិនទាន់បញ្ចប់ត្រឹមនេះទេ សមាជិក Emirates Skyward ទាំងអស់ក៏អាចរីករាយក្នុងការទទួលបាននូវពិន្ទុទ្វេដង ក្នុងអំឡុងពេលកម្មវិធីប្រូម៉ូសិននេះផងដែរ។ ប្រសិនបើអ្នកមិនទាន់ចុះឈ្មោះទេ អតិថិជនរបស់អ៊ែមមឺរឹតអាចចូលរួមក្នុងកម្មវិធីឈ្នះរង្វាន់ពីការហោះហើរញឹកញាប់ ដែលហៅថា បណ្ណ័សមាជិក Skywards ដែលអាចឱ្យអតិថិជនបង្កើនបទពិសោធន៍ល្អក្នុងការធ្វើដំណើររបស់ពួកគេ និងទទួលបានមកវិញនូវរង្វាន់ផ្សេងៗគ្រប់ពេលដែលពួកគេធ្វើដំណើរ។ ពិន្ទុក្នុងកម្មវិធីនេះអាចប្ដូរយករង្វាន់បាននៅពេលដែលអតិថិជនហោះហើរ ហើយអាចប្ដូរយករង្វាន់ផ្សេងៗ សំបុត្រ រួមជាមួយនឹងផលិតផល និងសេវាកម្មជាច្រើនពីអ៊ែមមឺរឹត និងដៃគូដ៏ច្រើនរបស់អ៊ែមមឺរឹត។ ចូលរួម Emirates Skywards តាម online ហើយចាប់ផ្តើមរីករាយនឹងរង្វាន់ឥឡូវនេះ។

ហោះហើរកាន់តែប្រសើរ៖ ការហោះហើរនិងបទពិសោធន៍នៅព្រលានយន្តហោះដែលគ្មានគូរប្រជែង

ក្រុមហ៊ុន អ៊ែមមឺរឹត ជឿជាក់លើការធ្វើឱ្យបទពិសោធន៍ជើងហោះហើរប្រសើរខុសពីធម្មតា។ ដោយធ្វើការវិនិយោគជាបន្តបន្ទាប់ក្នុងការហោះហើរជាមួយយន្តហោះថ្មីៗដូចជា Airbus A380s និង Boeing 777 ធំជាង គេរបស់ពិភពលោក អ្នកដំណើរដែលធ្វើដំណើរជាមួយក្រុមហ៊ុន អ៊ែមមឺរឹត អាចហោះបានកាន់តែប្រសើរនៅគ្រប់ការហោះហើរទាំងអស់។

អ្នកដំណើរដែលធ្វើដំណើរពីប្រទេសកម្ពុជាដោយយន្តហោះ Boeing 777 នៅលើកៅអីថ្នាក់ពាណិជ្ជកម្មនឹងទទួលបានផាសុខភាព ដែលមិនធ្លាប់មានពីមុនមកជាមួយនឹងកៅអីកាន់តែធំទូលាយ និងមានភាពបត់បែនកាន់តែប្រសើរ។ លើសពីនេះ ការត្រលប់មកវិញនូវជម្រើសរហូតដល់ទៅ 3500 ប៉ុស្តិ៍ទូរទស្សន៍ចុងក្រោយបំផុត និងការផ្ដល់ជូនភាសាជាច្រើន តាមតម្រូវការជាមួយនឹងប្រព័ន្ធកម្សាន្ដ ICE ដែលអាចទទួលបានពានរង្វាន់របស់អ៊ែមមឺរឹត។

អ្នកធ្វើដំណើរក្នុងកៅអីថ្នាក់សន្សំសំចៃក៏អាចទទួលបាននូវភាពងាយស្រួលក្នុងការហោះហើរដែរជាមួយនឹងការផ្តល់ជូនតែមួយគត់របស់អ៊ែមមឺរឹត។ សម្ភារៈបរិក្ខារធានាថាអ្នកដំណើរទទួលបានអារម្មណ៍ស្រស់ថ្លា ហើយភួយក្រណាត់ទន់ល្មើយដែលជួយថែរក្សាបរិស្ថានធ្វើឱ្យគ្រួសារដែលធ្វើដំណើរជាមួយកុមារមានអារម្មណ៍កក់ក្ដៅដូចនៅផ្ទះ។ សេវាកម្មម្ហូបអាហារនៅលើហោះហើរទោតាមទិសដៅផ្សេងៗត្រូវបានបម្រើដល់កុមារដំបូងគេ ដើម្បីធានាថាពួកគេទទួលបានសេវាល្អប្រសើរ។ អ្នកដំណើរវ័យក្មេងនឹងរីករាយហើយ ភ្ញាក់ផ្អើលជាមួយការកម្សាន្តគ្មានទីបញ្ចប់នៅលើយន្តហោះដែលមានភាពយន្តគំនូរជីវចល តុក្កតា និងវីដេអូ Disney ជាដើម។ ជាមួយនឹងការផ្ដល់ជូនកញ្ចប់ Lonely Planet Kids របស់អ៊ែមមឺរឹត អ្នកដំណើរវ័យក្មេងនឹងសប្បាយរីករាយជាមួយភាពពោរពេញទៅដោយការពិតដែលគួរឱ្យចាប់អារម្មណ៍និងប្រកបដោយយភាពច្នៃប្រឌិត។

ចាប់ពីព្រលានហោះហើររបស់អ៊ែមមឺរឹតនៅឌូបៃទៅ អ្នកដំណើរមកពីប្រទេសកម្ពុជាអាចហោះហើរជាមួយយន្តហោះ A380 ទៅកាន់ទិសដៅទាំង 50 ដែល មានការផ្ដល់ជូនអ្នកធ្វើដំណើរក្នុងកៅអីថ្នាក់ជំនួញរបស់យន្តហោះនេះនូវ Bar តូចលក្ខណ:ផ្ទាល់ខ្លួនរបស់ពួកគេ និងការផ្ដល់ជូនដែលអ្នកធ្វើដំណើរអាច ជ្រើសរើសយកការហោះហើរលក្ខណ:ឯកជនឬលក្ខណ:ជាក្រុម។ ស្ប៉ាមុជទឹកដ៏ប្រណីត អាហារពេលល្ងាចដ៏ឈ្ងុយ ឆ្ងាញ់និង Bar នៅលើយន្តហោះគឺជាបទ ពិសោធន៍ល្អឈានមុខមួយចំនួនសម្រាប់អ្នកដំណើរថ្នាក់ដំបូង(First Class)នៅលើយន្តហោះ A380 ។

អ្នកដំណើរនៅគ្រប់ថ្នាក់ក៏អាចចែករំលែកបទពិសោធន៍ដំណើរកម្សាន្តតាមបណ្ដាញសង្គម និងនៅតែបន្តទំនាក់ទំនងគ្នាអំឡុងពេលហោះហើររហូតបានជាមួយនឹងការផ្ដល់ជូនសេវាអ៊ីនធឺណែត Wifi 20MB ឥតគិតថ្លៃ។

ក្រុមហ៊ុនអ៊ែមមីរឹត មានសេវាហោះហើរប្រចាំថ្ងៃពីទីក្រុងភ្នំពេញទៅ ទីក្រុងឌូបៃ ដោយឆ្លងកាត់តាមរយៈទីក្រុងយ៉ាំងហ្គូន បន្ទាប់មកអ្នកដំណើរអាចភ្ជាប់ទៅអាមេរិកខាងជើងអឺរ៉ុប អាមេរិកខាងត្បូង មជ្ឈឹមបូព៌ា និងអាហ្រ្វិក។ តាមរយៈមជ្ឈមណ្ឌល អាកាសចរណ៍នៅក្នុងទីក្រុងឌូបៃ ដែលអ្នកដំណើរអាចធ្វើដំណើរឆ្ពោះ ទៅជាង 150 គោលដៅ នៅក្នុង 85 ប្រទេស និងរួមមាន 42 កន្លែងនៅទ្វីបអឺរ៉ុប និងជាង 20 កន្លែងនៅទ្វីបអាហ្វ្រិក ព្រមទាំង 50 កន្លែងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក 13 កន្លែងនៅមជ្ឈឹមបូព៌ា និង 17 គោលដៅនៅទ្វីបអាមេរិក។

ទីក្រុង Yangoon

ដំណើរឆ្លងកាត់នៅមជ្ឈមណ្ឌលសកលរបស់ អ៊ែមមឺរឹត ដែលមិនដូចកន្លែងផ្សេងៗ

មិនថាទៅទស្សនាទីក្រុងឌូបៃសម្រាប់វិស្សមកាល និងជាលក្ខណៈគ្រួសារ ឬសម្រាប់ឆ្លងកាត់រយៈពេលខ្លីទេ ទីក្រុងឌូបៃពិតជាកន្លែងមួយដ៏គូរឲ្យទាក់ទាញប្រាកដណាស់។ កញ្ចប់ឆ្លងកាត់ខ្លី (stopover package) ផ្តល់ឱ្យអ្នកធ្វើដំណើរបានទទួលនូវឱកាស ដើម្បីស្វែងយល់ពីការទាក់ទាញគ្មានទីបញ្ចប់នៅក្នុងទីក្រុងឌូបៃរួមមាន ផ្សារទំនើបឌូបៃ (ផ្សារទំនើបធំជាងគេបំផុតនៅលើពិភពលោក) សួនទីក្រុងឌូបៃ និង រមណីយដ្ឋាន ដែលជាតំបន់ទេសចរណ៍ធម្មជាតិដ៏ធំបំផុតនៅក្នុងតំបន់ និងវាលខ្សាច់ សាហ្វារី។ ក្រុមហ៊ុនអាកាសចរណ៍ អ៊ែមមឺរឹត ផ្តល់ជូននូវជម្រើសជាង 99 សណ្ឋាគារក៏ដូចជាសេវាកម្ម "ជួប & ជួយ"( meet & assist) នៅអាកាសយានដ្ឋានអន្តរជាតិឌូបៃ ដើម្បីសម្របសម្រួលដល់ដំណើរការផ្លូវអាកាស។ កញ្ចប់សេវាកម្មនេះអាចធ្វើការកក់បានរហូតដល់ 48 ម៉ោងមុនការហោះហើរ។

អ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត ដែលមានសំបុត្រទៅមកទីក្រុងឌូបៃ និងធ្វើដំណើរក្នុងថ្នាក់សន្សំសំចៃអាចទទួលបានអីវ៉ាន់ 10 គីឡូក្រាមបន្ថែមទៀត ក្នុងពេលធ្វើដំណើរត្រឡប់មកវិញរបស់ពួកគេ ក្នុងអំឡុងពេលពិធីបុណ្យផ្សារទំនើប (Dubai Shopping Promotion Festival 2019) នាទីក្រុងឌូបៃឆ្នាំ 2019 ដែលជាការប្រារព្ធពិធីរយៈពេល 5 សប្តាហ៍ដ៏គួរឱ្យ ភ្ញាក់ផ្អើល ដែលផ្តល់ជូននូវការបញ្ចុះតម្លៃពិសេស និងរង្វាន់ជាច្រើននៅក្នុងហាងជាច្រើន។ ការផ្តល់ជូននេះ អាចអនុវត្តបានចំពោះការកក់រហូតដល់ថ្ងៃទី 2 ខែកុម្ភៈឆ្នាំ 2019 សម្រាប់ការធ្វើដំណើររហូតដល់ថ្ងៃទី 4 ខែ កុម្ភៈឆ្នាំ 2019 ។

គួររំលឹកផងដែរថា ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត មានប្រតិបត្តិការហោះហើរជារៀងរាល់ថ្ងៃ ពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងឌូបៃ ដោយឆ្លងកាត់ទីក្រុងយ៉ង់ហ្គូន (Yangon)។ 

amsterdam

សម្រាប់ព័ត៌មានបន្ថែមអំពីជើងហោះហើរតាមអ៊ែមមឺរឹត អ្នកធ្វើដំណើរអាចទាក់ទងទៅកាន់ការិយាល័យ អ៊ែមមឺរឹត នៅប្រទេសកម្ពុជាតាមរយ:លេខទូរស័ព្ទ 023 998 168 ឬ អ៊ីម៉េល [email protected] ឬកក់សំបុត្រយន្តហោះតាមរយៈ www.emirates.com/kh ឬទាក់ទងក្រុមហ៊ុនទេសចរណ៍ ដែលនៅជិតបំផុត។ តម្លៃសំបុត្រ គឺរូមបញ្ចូលទាំងពន្ធ និងការបង់បន្ថែមផ្សេងៗ ។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]