ភ្នំពេញ៖ មួយរយៈពេលមុននេះឃើញថាតារាសម្តែងដ៏មានប្រជាប្រិយភាព អ្នកនាងឌុច សោភា តែងតែលេចមុខនៅក្នុងកម្មវិធី ក៏ដូចជាការសម្តែងនូវភាពយន្តថ្មីៗ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីបណ្តាអ្នកគាំទ្រនៅក្នុងប្រទេស ដោយសារតែសមត្ថភាពដ៏ល្អ បូករួមនឹងសម្រស់ក្មេងជាងវ័យរបស់នាង។

ក៏ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ ហាក់ដូចជាមិនសូវឃើញតារាស្រីរូបនេះលេចមុខនៅក្នុងកញ្ចក់ទូរទស្សន៍ដូចមុន ឬក៏លេចមុខសម្តែងនៅក្នុងរឿងភាគថ្មីៗដូចមុន។ ទន្ទឹមនឹងការស្ងាត់មុខរបស់តារាស្រីរូបនេះ ក៏មានអ្នកប្រទះ និងបានឃើញរូបភាពក្រៀមក្រំជាច្រើនសន្លឹក នៅក្នុងបណ្តាញសង្គមរបស់នាង កាលពីពេលថ្មីៗនេះ។

ដោយក្នុងនោះនាងរបួសជើងជាទម្ងន់ រហូតដល់ថ្នាក់ដើរទៅណាមកណាពុំបាន មិនត្រឹមតែប៉ុណ្ណោះបើតាមរៀបរាប់របស់តារាស្រីរូបនេះ នៅក្នុងបណ្តាញសង្គមបានឲ្យដឹងថា ស្ថានភាពពេលនេះគឺដើរមិនបាន ដោយសារតែដាច់សរសៃតូច ព្រោះតែមិនប្រយ័ត្នបានដួល។

ចំណែកឯការព្យាបាលនេះត្រូវប្រើប្រាស់រយៈពេលជាច្រើនខែ ដើម្បីឲ្យជើងនាងបានដើរស្រួលជាធម្មតាវិញ។ ក្រោយពីបានឃើញបែបនេះ អ្នកគាំទ្រជាច្រើនពិតជាអាណិតដល់រូបនាងយ៉ាងខ្លាំង ព្រោះមិននឹកស្មានថានាងត្រូវជួបបញ្ហាបែបនេះ យ៉ាងដូច្នោះសោះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ឌុច សោភា
ឌុច សោភា
ឌុច សោភា
ឌុច សោភា
ឌុច សោភា
ឌុច សោភា
ឌុច សោភា
ស្ថានភាពជើងឌុច សោភា
ស្ថានភាពជើងឌុច សោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌុច សោភា