សៀមរាប៖ កាលពីម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ អ្វីដែលធ្វើឱ្យសង្គមស្អប់ខ្ពើម និងប្រជាជនមានភាពក្តៅក្រហាយនោះគឺថាប្រជាពលរដ្ឋ និងអ្នកដំណើរឆ្លងកាត់ផ្លូវនោះរួមទាំងអ្នកជិះឡាន ម៉ូតូមួយចំនួន បែរជានាំគ្នាដណ្តើមយកអីវ៉ាន់ ដែលរថយន្តជួបគ្រោះថ្នាក់ ជ្រុះរាយប៉ាយតាមផ្លូវ យកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនទៅវិញ ខណៈពេលមានភ្ញៀវបរទេសមួយចំនួននៅទីនោះមានការហួសចិត្ត និងភ្ញាក់ផ្អើលជាខ្លាំង។

បន្ទាប់ពីឧប្បត្តិហេតុនេះបានកើតឡើង ឥឡូវប្អូនប្រុសតៃកុងឡានឈ្មោះ Ratana Kun បានសើ្នសុំឱ្យបងប្អូនដែលរើសអីវ៉ាន់ទាំងអស់ សូមយកអីវ៉ាន់ឱ្យគាត់វិញ ព្រោះគាត់ត្រូវសងគេច្រើន។

លោកបានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោកថា៖

«សេចក្ដីជូនដំណឹង បើបងប្អូនណាដែលបានរើសយកអីវ៉ាន់ដែលឡានបងខ្ញុំធ្លាក់ម្សិលមិញនៅស្រុកបាគង ខេត្ដសៀមរាប ផ្លូវជាតិលេខ6A និងសុំវិញ ពីព្រោះខ្ញុំត្រូវសងក្រុមហ៊ុនគេច្រើនណាស់ ហើយតៃឡានខ្ញុំគ្មានលទ្ធភាពសង់គេទេ។ លេខទូរស័ព្ទខ្ញុំបាទ 012 867045 / 097 8595566/ 012737916 ខ្ញុំសង្ឃឹមថាបងៗ ពូ មីង នឹងយល់អាម្មរណ៍ហើយ ថាពិបាកយ៉ាងណា»។

គួរឱ្យដឹងផងដែរ វីដេអូនេះត្រូវបានចែករំលែកតៗគ្នានៅលើបណ្តាញសង្គមហ្វេសប៊ុក មានបរទេស និងប្រជាជនខ្មែរយើងជាច្រើននាក់ មានការរិះគន់យ៉ាងខ្លាំងពាក់ព័ន្ធទៅនឹងករណីមួយនេះ៕  

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
ប្អូនតៃកុងឡានស្នើឱ្យគេជួយ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
មតិរិះគន់របស់អ្នកលេងហ្វេសប៊ុក
មតិរិះគន់របស់អ្នកលេងហ្វេសប៊ុក
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]