អេស្ប៉ាញ៖ កីឡាករ Brahim Abdelkader Diaz ត្រូវបានក្រុមអធិរាជស Real Madrid នាំយកមកកាន់ទឹកដី Santiago Bernabeu ជាមួយកុងត្រារហូតដល់ឆ្នាំ ២០២៥ ។ រូបគេត្រូវបានក្លិបបាល់ទាត់យក្សចំនួន ២ របស់អេស្ប៉ាញចាប់អារម្មណ៍គឺ Real Madrid និង Barcelona ។ Brahim Diaz បានចាកចេញពី Malaga ទៅកាន់ Man City កាលពីប្រាំឆ្នាំមុន ខណៈដែលរូបគេទើបមានវ័យ ១៤ ឆ្នាំនៅឡើយ ។ ជាមួយគ្នានេះដែរ ការប្រកាសបង្ហាញខ្លួនជាផ្លូវការត្រូវបានគេឱ្យដឹងថា គ្រោងនឹងធ្វើឡើងនៅថ្ងៃចន្ទនេះតែម្តង នៅឯកីឡដ្ឋាន Santiago Bernabeu ។ 

កីឡាករ Brahim Diaz ក្នុងឯកសណ្ធាន Real Madrid

Brahim Diaz ដែលទើបមានវ័យ ១៩ឆ្នាំ ត្រូវបានលោក Solari យកមកត្រៀមក្នុងការស្ដារស្ថានភាពក្នុងក្រុម ដែលកំពុងតែមានភាពដុនដាបខ្លាំង ជាក់ស្ដែងកាលពីយប់មិញ Real Madrid ទើបតែត្រូវបាន Real Soceided ទៅបំបាក់ដល់ក្នុងដី ២-០ ។ ពាក់ព័ន្ធនឹងការផ្ទេរនេះ Man City មិនព្រមឱ្យបាត់បង់យុវជនដែលមានទេពកោសល្យទៅដោយគ្មានអត្ថប្រយោជន៍ត្រឡប់មកវិញដែរ ។ របាយការណ៍ពី MARCA បានឱ្យដឹងថា តម្លៃខ្លួនរបស់យុវជនវ័យ ១៩ឆ្នាំរូបនេះមានតម្លៃ ១៧លានផោន អមជាមួយលក្ខខណ្ឌមួយចំនួន ខណៈដែលលក្ខខណ្ឌមួយសំខាន់នោះគឺ Man City នឹងកាត់យក ១៥% ពីថ្លៃលក់ចេញក្នុងករណី Real Madrid លក់រូបគេចេញនៅពេលខាងមុខ ។

កីឡាករ Brahim Diaz កាលនៅ Man City

ត្រឡប់មកវិញ សម្រាប់ Real Madrid បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលដ៏តានតឹងមួយ ដោយកំពុងឈរនៅចំណាត់ថ្នាក់លេខ ៥ មាន៣០ពិន្ទុក្នុងដៃ តាមពីក្រោយក្រុមគូប្រជែង Barcelona ដែលស្ថិតនៅកំពូលតារាងដែលមាន ៤០ពិន្ទុក្នុងដៃ ៕

Real Madrid ក្រោយពីចាញ់ Real Soceided 2-1 យប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]