អាមេរិក៖ បុរសម្នាក់ដែលមានទម្ងន់ជាង ៣២០ គីឡូក្រាមមួយថ្ងៃៗ គិតតែហូបអាហារ  លេងហ្គេម និងស្រាត (ព្រោះលោកមិនអាចស្លៀកពាក់ខោអាវចុះ) បានសារភាពថា ខ្លួនលោកនឹងហូបអាហាររហូតទាល់តែស្លាប់។

លោក Casey King អាយុ ៣៤ ឆ្នាំបានចែករំលែករឿងរ៉ាវជីវិតពិតរបស់លោកនៅក្នុងកម្មវិធី TLC កាលពីថ្មីៗកន្លងទៅនេះថា សព្វថ្ងៃលោកគ្មានការងារធ្វើទេ លោករស់នៅដោយពឹងផ្អែកលើឪពុករបស់លោកទាំងស្រុង។

លោក Casey បាននិយាយថា «លោកនឹងហូបរហូតទាល់តែស្លាប់។»

ជាធម្មតាលោកតែងក្រោកពីដំណេកនៅម៉ោង ១២ថ្ងៃត្រង់ បន្ទាប់មកក៏រកអីញុំាភ្លាមៗ ហើយក៏ទៅមើលទូរទស្សន៍, លេងហ្គេម, និងគេងជាដើម។

មិនត្រឹមតែលេងហ្គេមពេញមួយថ្ងៃប៉ុណ្ណឹងទេ លោកថែមទាំងស្រាតផងដែរ ព្រោះតែលោកមិនអាចសម្លៀកពាក់ខោអាវចុះ។ 

លោក Casey បានបន្តនិយាយថា «នៅរដ្ឋ Georgia ពិតជាក្តៅណាស់ ខោអាវខ្ញុំពិតជារឹបតឹងខ្លាំងណាស់ អីចឹងខ្ញុំស្រាតវិញល្អជាង ហើយខ្ញុំក៏មានសេរីភាព គ្មានអ្នកណាមករំខានខ្ញុំដែរ គ្រាន់តែបិទទ្វារទៅ ចប់ហើយ។»

ហ្គេមគឺជាកន្លែងដែលមានសុភមង្គលបំផុតសម្រាប់លោក ព្រោះតែវាអនុញ្ញាតឱ្យលោកបំភ្លេចរឿងគ្រប់យ៉ាងនៅក្នុងជីវិតពិត។

លោកបាននិយាយទៀតថា «ខ្ញុំត្រូវបានគេទទួលស្គាល់ និងគោរពនៅក្នុងហ្គេម។ គ្មានអ្នកណាម្នាក់ឃើញខ្ញុំ។ ខ្ញុំអាចធ្វើជាខ្លួនខ្ញុំបាន គ្មានអ្នកណាម្នាក់មើលងាយខ្ញុំ និងវាយតម្លៃខ្ញុំ ព្រោះតែទម្ងន់របស់ខ្ញុំនោះទេ។»

លោក Casey បានសារភាពថា នេះមិនមែនជាជីវិតដែលលោករំពឹងទុកនោះទេ។

លោកបានថ្លែងថា «ខ្ញុំមិនដែលគិតថា នៅពេលខ្ញុំអាយុ ៣៤ឆ្នាំ ខ្ញុំគ្មានការងារធ្វើ គ្មានលុយ ត្រូវរស់នៅដោយពឹងផ្អែកលើឪពុកចិញ្ចឹម និងលេងតែហ្គេម និងហូបគ្រប់ពេលបែបនេះនោះទេ។» 

លោក Casey

យោងតាមសម្តីលោក Casey បាននិយាយថា លោកគឺក្មេងដែលមាន «មាឌធំ» តាំងតែពីក្មេងមកម្ល៉េះ កាលពីរៀនចប់វិទ្យាល័យ លោកមានទម្ងន់ជាង ១៣៦ គីឡូក្រាម។ ក្រោយមកលោកក៏ធ្វើការនៅក្នុងភោជនីយដ្ឋានមួយកន្លែង ហើយលោកតែងតែលួចញុំាអាហារជាញឹកញាប់។

ក្រោយមកលោកក៏មានទម្ងន់ដល់ទៅ ២២៦ គីឡូក្រាម ហើយលោកពិតជាមានការលំបាកជាខ្លាំងក្នុងការធ្វើការងារ ដូច្នេះលោកក៏សម្រេចចិត្តឈប់ពីការងារ។

ម៉ាក់របស់លោកបាននិយាយថា បើចង់រស់នៅជាមួយគាត់ ទាល់តែលោកមានការងារធ្វើ ដូច្នេះម៉ាក់របស់លោកបានបណ្តេញលោកចេញពីផ្ទះ ហើយកន្លែងតែមួយគត់ដែលលោកអាចនៅបានគឺ រស់នៅក្នុងផ្ទះរបស់ប៉ាលោក។

ទម្ងន់របស់លោក Casey បានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ចាប់តាំងពីមករស់នៅជាមួយប៉ារបស់លោក។

លោក Casey បានបន្តនិយាយទៀតថា «ប៉ារបស់ខ្ញុំដឹងថា ខ្ញុំចូលចិត្តហូប ដូច្នេះគាត់បានទិញអាហារជាច្រើនឱ្យខ្ញុំហូបរាល់ថ្ងៃ មានដូចជា ភីហ្សា, មាន់បំពង, អាហារជប៉ុន, និងអាហារផ្សេងៗជាច្រើនទៀតដែលខ្ញុំចូលចិត្ត។» 

លោក Casey

បន្ថែមពីនេះទៀត លោក Casey បានសារភាពថា ខ្លួនធ្លាប់ជាប់ក្នុងបង្គន់បីបួនដងដែរ។ នៅពេលមួយលោកជាប់ក្នុងបង្គន់រហូតដល់ ៩ម៉ោង ព្រោះតែប៉ារបស់លោកមិនអាចជួយលោកចេញពីបង្គន់បាន ដូច្នេះទាល់តែតេហៅគេមកជួយ។

បន្ទាប់ពីរឿងនេះបានកើតឡើងហើយ ប៉ារបស់ Casey ក៏បានទិញធុងដែកដ៏ធំមួយឱ្យលោក ដើម្បីឱ្យរូបលោកបានងូតទឹកនៅខាងក្រៅ កុំឱ្យជាប់ក្នុងបន្ទប់ទឹកទៀត។

យ៉ាងណាមិញ ប៉ារបស់ Casey បាននិយាយថា «ខ្ញុំចាស់ហើយ ខ្ញុំហត់ហើយ គេគួរតែរៀនចេះរស់ខ្លួនឯង ហើយធ្វើសកម្មភាពឱ្យបានច្រើន។ គេគឺជាកូនប្រុសរបស់ខ្ញុំ ហើយខ្ញុំស្រលាញ់គេរហូតដល់ស្លាប់។ ដូច្នេះការមើលថែរក្សាគេគឺជាកាតព្វកិច្ចរបស់ខ្ញុំ។»

បន្ថែមពីនេះទៀត លោក Casey បាននិយាយទៀតថា «ខ្ញុំធាត់ពេកហើយ ខ្ញុំត្រូវការគាត់ជួយខ្ញុំ ហើយខ្ញុំក៏ដឹងថាគ្មានឪពុកម្តាយណាចង់ធ្វើអីចឹងទៀតទេ នៅពេលខ្ញុំអាយុ ៣៤ ឆ្នាំហើយនោះ។ ខ្ញុំត្រូវការគាត់ជួយលាងគូទឱ្យខ្ញុំ ព្រោះខ្ញុំធាត់ពេក មិនអាចលាងគូទខ្លួនឯងបានទេ ហើយវាពិតជាពិបាកសម្រាប់គាត់ខ្លាំងមែនទែន»។

គួរឱ្យដឹងផងដែរ នៅសហរដ្ឋអាមេរិកដោយសារកត្តាចំណីអាហារ ទើបធ្វើឱ្យប្រជាជននៅទីនោះមានទំនោរទៅរកភាពធាត់ ហើយភាពធាត់ជ្រុលនៅតែជាបញ្ហាចោទសម្រាប់ប្រជាជនអាមេរិក៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

លោក Casey
លោក Casey
លោក Casey
រូបលោក Casey កាលពីក្មេង
លោក Casey
លោក Casey
លោក Casey
លោក Casey
លោក Casey

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]