កូរ៉េខាងត្បូង៖ ភាគច្រើនតារាស្រីៗ មិនថាសម្តែងឬចម្រៀងពួកគេតែងតែផាត់មុខជាប្រចាំ មិនថាឡើងឆាកសម្តែង ឬថតរូបសម្រាប់បង្ហោះនៅលើបណ្តាញសង្គមនោះទេ។ ព្រោះថាការ Make Up គឺជាវិធីមួយដើម្បីឲ្យសម្រស់របស់ពួកគេកាន់តែលេចធ្លោមួយកម្រិតទៀត។

ដោយឡែក បើក្រឡេកមកមើលតារាស្រីប៉ុន្មានដួងនេះវិញ កាលពីថ្មីៗនេះ ពួកនាងបានធ្វើឲ្យមហាជននៅលើបណ្តាញសង្គម ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញតារាស្រីៗទាំងនេះ បង្ហោះរូបនៅលើបណ្តាញសង្គម ដោយគ្មានការផាត់មុខអ្វីបន្តិច ហើយថែមទាំងបង្ហាញនូវភាពជឿជាក់លើសម្រស់ធម្មជាតិរបស់ខ្លួនថែមទៀតផង។

យ៉ាណាក៏ដោយ បើទោះជាតារាប៉ុន្មានដួងនេះ បង្ហោះរូបលើបណ្តាញសង្គមដោយគ្មានការផាត់មុខ ក៏ប៉ុន្តែពួកនាងនៅតែស្រស់ស្អាត និងទាក់ទាញខ្លាំងមែនទែន៕

ចង់ដឹងថាតារាស្រីរូបណាខ្លះ តាមដានខាងក្រោម៖

១. Suzy

កាលពីថ្ងៃ២៥ កន្លងទៅនេះ នាង Suzy បានបង្ហោះរូបភាពដើម្បីអបអរថ្ងៃ Christmas។ក៏ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺសម្រស់ដ៏ស្រស់ស្អាតបែបធម្មជាតិរបស់នាង ដោយគ្មានការ Make up អ្វីបន្តិចឡើយ។ 

Suzy

២. Ku Hye Sun

នាង Hye Sun សព្វថ្ងៃកំពុងតែល្បីក្នុងរឿង Vampire ។ ហើយរូបនាង គឺជាតារាស្រីម្នាក់ ដែលគ្រប់គ្នាស្ងើចសរសើរថា មុខមាត់របស់នាង បើទោះជាមានការ Make Up បែបយ៉ាងម៉េច ក៏នៅតែស្រស់ស្អាតដែរ។ ហើយកាលពីថ្ងៃទី១១ ខែធ្នូឆ្នាំមុននេះ នាងកាន់តែធ្វើឲ្យគ្រប់គ្នា មើលនាងយ៉ាងភ្លឹកជាមួយ ការបង្ហោះរូបភាពមិនមានការ Make Up អ្វីបន្តិចសោះ។ 

Ku Hye Sun

៣. HyunA

សព្វថ្ងៃនេះ នាង Hyuna ហាក់មានភាពសកម្មនៅលើបណ្តាញសង្គម អ៊ីនស្តារក្រាម ហើយរូបនាងក៏តែងតែបង្ហោះរូបភាព ដោយគ្មានការ Make Up យ៉ាងជឿជាក់ផងដែរ។

HyunA

៤. Kang Sora

អ្នកគាំទ្ររបស់នាង តែងតែឃើញ Sora ផាត់មុខជារឿយៗ ក៏ប៉ុន្តែពេលនេះ មកឃើញនាងអត់ Make Up វិញម្តង ពិតជាធ្វើឲ្យគ្រប់គ្នាអត់ទ្រាំមិនសរសើរមិនបាននោះទេ៕ 

Kang Sora

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]