ថៃ៖ កាលពីចុងឆ្នាំ ២០១៨ កន្លងទៅនេះ រឿងរ៉ាវរបស់តារាសម្តែងស្រី Matt Peranee និងលោក Songkarn ដែលមានទំនាក់ទំនងស្នេហាជាមួយនឹងគ្នា បានធ្វើឱ្យកក្រើកពិភពសិល្បៈថៃទាំងមូល ដោយអ្នកគាំទ្រជាច្រើននាក់បានសម្តែងក្តីមិនពេញចិត្តយ៉ាងខ្លាំង ទៅលើការដែលអ្នកទាំងពីរទាក់ទងគ្នា។

ហើយថ្មីៗនេះកញ្ញា Matt Peranee ក៏បានផុសរូបភាពគូជាមួយនឹងលោក Songkarn ដោយបើកចំហនៅក្នុងបណ្តាញអ៊ីនស្តារក្រាមរបស់ខ្លូនថែមទៀត និងបញ្ជាក់ច្បាស់ថា មិនចង់ឱ្យអ្នកដទៃលួចថតរូបគូរបស់នាង និងលោក Songkarn ទេ អាចមកសុំថតរួបត្រង់ៗបាន។

ទន្ទឹមនឹងការបើកបង្ហាញរូបគូ ជាសាធារណៈជាលើកដំបូងហើយ ពេលនេះគេក៏បានឃើញអ្នកទាំងពីរបណ្តើរគ្នាទៅដើរលេង ក៏ដូចជាទៅធ្វើបុណ្យរួមគ្នាថែមទៀតផង ដោយមិនខ្វល់ពីពាក្យរិះគន់របស់មហាជន ឬអ្នកដែលស្អប់ខ្ពើមនាងនោះឡើយ សំខាន់គឺនាងចង់បើកបង្ហាញពីទំនាក់ទំនងស្នេហាមួយនេះ ព្រោះតែមិនចង់ឮពាក្យគេថា នាងលាក់បាំង។

រូបគូលើកដំបូងរបស់ Matt និង Songkarn

គួរឱ្យដឹងផងដែរថា បច្ចុប្បន្ននេះលោក Songkarn បានលែងលះគ្នាដាច់ស្រេចហើយជាមួយនឹងអតីតភរិយា គឺតារាសម្តែងស្រីមុខស្រទន់អ្នកនាង Aff Taksaorn ហើយក៏កំពុងតែស្រលាញ់គ្នាយ៉ាងផ្អែមល្ហែមជាមួយនឹង Matt Peranee ដែលជាស្នេហាថ្មីផងដែរ ខណៈដែល Matt Peranee កំពុងតែរងនូវពាក្យរិះគន់ធ្ងន់ៗពីមហាជនទៅលើនាងថា ជាស្រីដណ្តើមប្តីគេ៕

ទស្សនារូបភាពរបស់អ្នកទាំងពីរពេលទៅធ្វើបុណ្យ និងញ៉ាំអាហាររូបគ្នា ដែលត្រូវថតបានដោយអ្នកគាំទ្រ៖ 

រូប Matt និង Songkarn
រូប Matt និង Songkarn
រូប Matt និង Songkarn
រូប Matt និង Songkarn
រូប Matt និង Songkarn
រូប Matt និង Songkarn
Matt និង Songkarn ទៅធ្វើបុណ្យ
Matt និង Songkarn ទៅធ្វើបុណ្យ
Matt និង Songkarn ទៅធ្វើបុណ្យ
Matt និង Songkarn ទៅធ្វើបុណ្យ
Matt ទៅធ្វើបុណ្យ
Matt ទៅធ្វើបុណ្យ
Matt
Songkarn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]