កូរ៉េខាងត្បូង៖ បើនិយាយពីក្រុមចម្រៀងនារី BLACKPINK ប្រិយមិត្តប្រាកដជាស្គាល់រួចមកហើយ ព្រោះក្រុមនេះពិតជាមានឈ្មោះបោះសម្លេងខ្លាំងណាស់នៅក្នុងពេលបច្ចុប្បន្ន។

ថ្មីៗនេះបានលេចលឺនូវការរិះគន់ ពីសំណាក់អ្នកលេងបណ្តាញសង្គមកូរ៉េ ទៅលើ Lisa ដែលនាងជាជនជាតិថៃ និងជាសមាជិកម្នាក់នៅក្នុងក្រុម BLACKPINK ។ ពួកគេបានផុសនៅក្នុង Twitter ជាមួយពាក្យរិះគន់ទៅលើចំនុចផ្សេងៗ ហើយថែមទាំងនិយាយថានាងមិនសមនឹងក្លាយជាតារានៅប្រទេសកូរ៉េថែមទៀតផង។

ទាំងអស់នេះគឺជាមូលហេតុដែលធ្វើឲ្យក្រុមអ្នកគាំទ្ររបស់ Lisa មិនពេញចិត្ត ហើយពួកគេបាននាំគ្នាផ្តល់កម្លាំងចិត្តដោយសរសេរជាសារ និងភ្ជាប់ជាមួយ Hashtag #RespectLisa។

លើសពីនេះទៅ Hashtag #RespectLisa បានក្លាយជាប្រធានមួយដ៏គួរឲ្យចាប់អារម្មណ៍។ Hashtag នេះបានជាប់លំដាប់ថ្នាក់់លេខ៤ លើពិភពលោក ដោយមានអ្នក Retweet ចំនួន ៩សែននាក់ក្នុងរយៈពេលដែលមួយថ្ងៃប៉ុណ្ណោះ ហើយមានប្រជាជនមកពី ៣០ ប្រទេសដែលបានប្រើប្រាស់ Hashtag នេះ។

អ្វីដែលក្រុមអ្នកគាំទ្រធ្វើបានសបញ្ជាក់ឲ្យឃើញថា មានអ្នកគាំទ្រជាច្រើននាក់ទៀតដែលស្រលាញ់ និងគាំទ្រ Lisa ហើយពួកសង្ឃឹមថានាងនឹងរឹងមាំ៕

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះរឿងនេះ?

Lisa
Lisa
Lisa
Lisa
Lisa
Lisa
Lisa
Lisa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]