ថៃ៖ អ្នកចាំទីជម្រើសជាតិវៀតណាម Dang Van Lam ដែលទើបជួយក្រុមជម្រើសជាតិវៀតណាម លើកពាន AFF Suzuki Cup ២០១៨ កាលពីពេលថ្មីៗនេះ ត្រូវបានក្លិបបាល់ទាត់ SCG Muangthong United ប្រកាសកិច្ចសន្យាចូលរួមជាផ្លូវការកាលពីម្សិលមិញនេះ ។

ក្នុងអំឡុងពេលដែលការចរចាកំពុងដំណើរការ  ភ្នាក់ងាររបស់អ្នកចាំទីវៀតណាមរូបនេះបានចេញមកបញ្ជាក់ថា Van Lam ជាមួយ Muangthong បានសម្រេចចុះកុងត្រារយៈពេល ៣ឆ្នាំដោយមានប្រាក់ឈ្នួល ១០,០០០ដុល្លារក្នុងមួយខែ ។

Poster នៅលើ Facebook Page Thai League

គួរបញ្ជាក់ថា បន្ទាប់ពីកិច្ចសន្យាត្រូវបានប្រកាសជាផ្លូវការ Dang Van Lam នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសថៃចូលរួមជាមួយក្លិបធំមួយ ដែលនេះជាបទពិសោធន៍អស្ចារ្យថ្មីមួយទៀតសម្រាប់រូបគេ។ ដោយឡែកសម្រាប់តម្លៃផ្ទេរចេញពីក្លិបចាស់ ទៅកាន់ Muangthong ត្រូវគេរំពឹងថានឹងប្រកាសនៅអំឡុងការបង្ហាញខ្លួនជាផ្លូវការ ក្រោយពីបញ្ចប់ការប្រកួត AFC Asian Cup ២០១៩ ។

កីឡាករកូនកាត់រុស្ស៊ី-វៀតណាមរូបនេះ បានបង្ហាញទម្រង់លេងយ៉ាងល្អនៅក្នុងព្រឹត្តិការណ៍ AFF Suzuki Cup កាលពីពេលថ្មីៗនេះ ថែមទាំងជួយវៀតណាមលើកពានថ្នាក់តំបន់ទៀតផង ។ បច្ចុប្បន្ន  Van Lam កំពុងមានភារកិច្ចជួយជម្រើសជាតិវៀតណាមនៅក្នុងព្រឹត្តិការណ៍ AFC Asian Cup ដោយត្រូវប្រកួតក្នុងពូល D ជាមួយក្រុមជម្រើសជាតិ អ៊ីរ៉ាក់ , អ៊ីរ៉ង់ និង យេមែន ៕ 

អ្នកចាំទី Dang Van Lam
ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]