ភ្នំពេញ៖ បើយោងតាមការសង្កេតបច្ចុប្បន្នឃើញថា ទីផ្សារផលិតផលស្មាតហ្វូន vivo កំពុងតែមានការប្រកួតប្រជែង និងមានសន្ទុះនៃការគាំទ្រខ្លាំងមែនទែន នៅក្នុងទីផ្សារនៃប្រទេសកម្ពុជាស្ទើរតែគ្រប់ម៉ូដែលស្មាតហ្វូនរបស់ខ្លួន មិនថាជំនាន់ស្មាតហ្វូននៃត្រកូល V ឬត្រកូល Y ឡើយ។

ហើយនៅថ្មីៗនេះផងដែរ ក្រុមហ៊ុន vivo បានបញ្ចេញស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនមួយម៉ូដែលនៃត្រកូល Y គឺម៉ូដែល vivo Y91i ដែលជាស្មាតហ្វូនកម្រិតថវិកាមួយដែលទើបតែចេញលក់នៅលើទីផ្សារប្រទេសកម្ពុជា ក្នុងអំឡុងពេលថ្មីៗនេះផងដែរ។

ហើយអ្វីដែលពិសេស នៅក្នុងថ្ងៃនេះដែរក្រុមហ៊ុន vivo បានត្រៀមខ្លួននឹងបង្ហាញចំពោះសមាជិក Y មួយស៊េរីទៀតហើយ ដែលត្រូវជាបងប្អូនភ្លោះនៃ Y91i គឺម៉ូដែល vivo Y91 ដែលវានឹងត្រូវមកបង្ហាញខ្លួននាពេលឆាប់ៗខាងមុខនេះដូចគ្នា។ 

សម្រាប់ស្មាតហ្វូនម៉ូឌែលថ្មី vivo Y91 នេះនៅមិនទាន់បានបង្ហាញពីរូបរាងលក្ខណៈសម្បត្តិ ហើយនឹងប្រកាស់ទៅលើតម្លៃឲ្យបានជាក់លាក់នៅឡើយទេ ថាតើវានឹងមានតម្លៃប្រហាក់ប្រហែលស៊េរី Y91i ឬក៏យ៉ាងណានោះ។

បើអ្នកទាំងអស់គ្នាចង់ដឹងឲ្យកាន់តែច្បាស់អំពីតម្លៃ ហើយនឹងការមកដល់នៃសមាជិកថ្មី vivo Y91 ថានឹងត្រូវមកបង្ហាញខ្លួននៅពេលណានោះ។សូមធ្វើការតាមដាននៅក្នុងទំព័រផេកផ្លូវការ vivokh ៕

Vivo Y91នឹងមកបង្ហាញខ្លួននាពេលឆាប់ៗនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]