ចិន៖ បើទោះបីជា តារាសម្តែងវ័យក្មេងច្រើននាក់ បានបោះជើងចូលសិល្បៈក៏ដោយ ក៏មិនអាចផ្តួលនាង Liu Yifei បាននោះទេ ថ្វីបើរូបនាង អាយុកាន់តែទៅមុខ ឬប្រឡូកសិល្បៈយូរឆ្នាំក៏ដោយ។

ក្នុងនោះដែរ បើគិតមកទល់ពេលនេះ នាង មានអាយុ៣១ឆ្នាំហើយ តែរូបនាង ធ្វើឲ្យអ្នកគាំទ្រជាច្រើននាក់ នៅតែចាប់អារម្មណ៍ លើរូបសម្រស់ដ៏គួរឲ្យក្នាញ់ដដែល ពីមួយថ្ងៃទៅមួយថ្ងៃ។

ជាពិសេស កាលពីដើមខែ១ ឆ្នាំ២០១៩ ជាថ្ងៃចូលឆ្នាំសកល តារាស្រីរូបនេះ ក៏បានបង្ហោះរូបថតជាច្រើនសន្លឹក នៅក្នុងបណ្តាញសង្គម ជាមួយនឹងស្ទាយ៍កាន់សៀវភៅ បែបទឹកមុខស្រទន់ខ្លាំងជាទីបំផុត។

ក្រោយរូបថតទាំងអស់នោះ ត្រូវបានសាយភាយរួចមក ធ្វើឲ្យមនុស្សជាច្រើន បាននាំគ្នា នឹកឃើញ ដល់សម្រស់របស់នាង កាលពី១៥ឆ្នាំមុន ព្រោះថា ពេលនេះ និងពីមុន ដូចជាគ្មានខុសគ្នាបន្តិចសោះ ជាមួយនឹងកែវភ្នែកដ៏ទន់ភ្លន់ និងមុខមាត់របស់នាង គ្រាន់តែពេលនេះ នាងមានសាច់ឈាមជាងមុនតែប៉ុណ្ណោះ៕ 

តោះមើលសម្រស់របស់នាង ក្នុងពេលបច្ចុប្បន្ន៖

Liu Yifei
Liu Yifei
រូបដែលនាងទើបបង្ហោះ
រូបដែលនាងទើបបង្ហោះ
រូបដែលនាងទើបបង្ហោះ
រូបដែលនាងទើបបង្ហោះ
រូបដែលនាងទើបបង្ហោះ
រូបដែលនាងទើបបង្ហោះ
សម្រស់នាង កាលជាង១០ឆ្នាំមុន
សម្រស់នាង កាលជាង១០ឆ្នាំមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]