ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ តារាចម្រៀងស្រី សាសា កាន់តែស្រស់ស្អាតឡើង និងកានតែវ័យក្មេងបើទោះបីជា វ័យកាន់តែចម្រើនទៅមុខបន្តិចម្តងៗក៏ដោយ។

ក្នុងនោះដែរ កាលពីថ្មីៗនេះ សាសា បានធ្វើឲ្យហ្វេនមានការភ្ញាក់ផ្អើល ក្រោយឃើញរូបថតជាច្រើនសន្លឹក នៃផ្ទៃមុខរបស់នាង ចេញស្នាមគួរឲ្យខ្លាច។ ដោយពីដំបូង គេយល់ឃើញថា មុខរបស់នាងប្រហែលប្រតិកម្មជាមួយនឹងគ្រឿងថែសម្ផស្ស តែតាមពិត ជាការព្យាបាលតាមបែបម្យ៉ាង ដែលជួយឲ្យមុខរបស់នាងកាន់តែវ័យក្មេង ថែមទាំងមួយកម្រិតទៀត។

គួរបញ្ជាក់ផងដែរ ការថែរក្សាសម្រស់ ដោយការអ៊ុតមុបែបនេះ ទទួលរងនូវភាពឈឺចាប់ខ្លាំងបំផុត ដោយត្រូវបើឧបករណ៍ច្រើន ទៅធ្វើនៅលើមុខ តែវាអាចជួយឲ្យសាច់មុខ កាន់តែរលោងលើសមុន ដូចជាសាច់កូនក្មេងយ៉ាងដូច្នោះដែរ។ ក្នុងនោះ ទម្រាំតែបាត់ស្នាម និងលេចចេញនូវលទ្ធផល គេត្រូវប្រើពេល មិនតិចជាង៣ថ្ងៃ ឬខ្ទង់១អាទិត្យក៏ថាបាន៕

សាសា
សាសា
នៅពេលដែលសាសា រក្សាសម្រស់
នៅពេលដែលសាសា រក្សាសម្រស់
នៅពេលដែលសាសា រក្សាសម្រស់
នៅពេលដែលសាសា រក្សាសម្រស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]