(ព្រះសីហនុ)៖ រថភ្លើងបានបុករថយន្តបែនមួយគ្រឿងពេញទំហឹង ខណៈរថយន្តបែននេះបើកឆ្លងកាត់ផ្លូវរថភ្លើង។ តែចាត់ទុកសំណាងមួយក្នុងមួយម៉ឺនគ្រោះថ្នាក់ ព្រោះគ្រោះថ្នាក់ចរាចរនេះមិនបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ គឺបណ្តាលឲ្យខូចខាតតែរថយន្តប៉ុណ្ណោះ។ ហេតុគ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅវេលាម៉ោង ០៩៖៣០នាទី ព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវដែក ស្ថិតនៅភូមិ ព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានអះអាងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ កើតឡើងដោយសាររថយន្តបែន១គ្រឿង ម៉ាក HYUNDAI ពណ៌ស គ្មានស្លាកលេខ បានបើកឆ្លងកាត់ផ្លូវរថភ្លើង ស្របពេលរថភ្លើងមកដល់នោះ ក៏បុកពេញទំហឹងតែម្តង។

ក្រោយកើតហេតុ រថយន្ត HYUNDAI ត្រូវបានរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាល ស្រុកព្រៃនប់។ ចំណែករថភ្លើង បានបន្តដំណើរទៅភ្នំពេញ ចំណែកអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]