ព័រទុយហ្គាល់៖ លោក Jose Mourinho ទើបចែកផ្លូវគ្នាជាមួយ Man UTD កាលពីពេលថ្មីៗនេះដោយសារបញ្ហាការដឹកនាំមានបញ្ហា។ ការចែកផ្លូវគ្នានេះមិនមែនជារឿងគួរអោយភ្ញាក់ផ្អើលឡើយសម្រាប់អ្នកគាំទ្រ ក៏ដូចជាពិភពបាល់ទាត់ ព្រោះគ្រប់គ្នាសុទ្ធតែដឹងហើយថា លោក Jose Mourinho ត្រូវតែចែកផ្លូវជាមួយក្លិបដោយសារលទ្ធផលនៃការដឹកនាំធ្លាក់ចុះជាលំដាប់ ។ ទោះជាយ៉ាងណាក្តី ទម្រង់នៃការដឹកនាំក្រុមរបស់គ្រូបង្វឹករូបនេះនៅតែទាក់ទាញបណ្ដាក្លិបផ្សេងៗឱ្យចាប់អារម្មណ៍លោកដដែល។

លោក Jose Mourinho

ជាក់ស្តែងបើតាមការរាយការណ៍របស់កាសែតព័រទុយហ្គាល់មួយបានឱ្យដឹងថា លោក Mourinho ត្រូវបានទទួលសំណើឱ្យទៅដឹកនាំក្លិបចាស់មួយរបស់លោកវិញគឺក្លិបបាល់ទាត់ Benfica ។ Benfica ទំនងជាកំពុងមិនពេញចិត្តជាមួយលោក Rui Vitoria គាប់ជួនពេលដែលលោក Mourinho កំពុងសម្រាកពីការងារផង។ Benfica កំពុងបង្ហាញទម្រង់លេងមិនល្អដោយធ្លាក់ចេញពីក្របខណ្ឌ UEFA Champions League និងកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៤នៃក្របខណ្ឌលីគកំពូលព័រទុយហ្គាល់ផងដែរ ។ Benfica រំពឹងថានឹងអាចនាំយកគ្រូបង្វឹកសញ្ជាតិ ព័រទុយហ្គាល់រូបនេះឱ្យមកដឹកនាំក្រុមសាជាថ្មីម្តងទៀត និងដើម្បីស្រោចស្រង់ស្ថានភាពរបស់ក្លិប។ ប៉ុន្តែហាក់បីដូចជាមិនសមប្រកបសម្រាប់ក្រុមឥន្រ្ទីយ៍ដែកនេះឡើយ ខណៈដែលលោក Morinho បានបដិសេដសំណើនេះដោយលើកឡើងថា លោកចង់ទុកពេលសម្រាករហូតដល់ចប់រដូវកាលសិន។

គួររម្លឹកឡើងវិញថា គ្រាដែលលោកនៅដឹកនាំ Man UTD គ្រូបង្វឹករូបនេះទទួលបានប្រាក់ថ្លៃនឿយហត់រហូតដល់ ៤៤០,០០០ដុល្លារក្នុងមួយសប្តាហ៍៕

ក្រុមបាល់ទាត់ Benfica

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]