បរទេស៖ ចាប់តាំងពីក្លិបបាល់ទាត់ Manchester City ត្រូវបានទិញយកដោយក្រុមហ៊ុន Abu Dhabi នៅឆ្នាំ ២០០៨ មក ក្លិបបាល់ទាត់ដែលហៅកាត់ថា ក្រុមមេឃខៀវ បានធ្វើការអភិវឌ្ឍន៍ជាបន្តបន្ទាប់រហូតដល់បានឈ្នះពានរង្វាន់ Premier League នៅរដូវកាល ២០១១-២០១២ និង ២០១៣-២០១៤ ទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ កាលពីខែកក្កដា ឆ្នាំ ២០១៦ ក្លិបក៏បាននាំយកគ្រូបង្វឹកលំដាប់កំពូលគឺលោក Pep Guardiola មកដឹកនាំក្រុមបន្ថែមទៀត ដោយទទួលបានជោគជ័យ និងលើកពានរង្វាន់នៅអង់គ្លេសជាច្រើនទៀត ។ Pep ត្រូវគេដឹងថាជាគ្រូបង្វឹកដ៏ជោគជ័យម្នាក់នៅ Barcelona និង Bayern Munich ។

ថ្ងៃនេះខ្មែរឡូតសូមជម្រាបជូនពីកីឡាករល្អ ៥រូបដែល Pep បរាជ័យក្នុងការនាំយកមកកាន់ក្លិបបាល់ទាត់ Manchester City ។

ចង់ដឹងថាមានកីឡាករណាខ្លះ តាមដានជាមួយខ្មែរឡូតទាំងអស់គ្នា៖ 

១. អ្នកចាំទី Marc-Andre Ter Stegen

មកដល់ Man City ភ្លាម គោលដៅដំបូងគេរបស់ Pep គឺការស្វែងរកអ្នកចាំទីថ្មីសម្រាប់ក្រុមដោយសារតែគ្រូបង្វឹករូបនេះ មិនពេញចិត្តនឹងអ្នកចាំទីដៃទី ១ របស់ក្លិបកឺកីឡាករ Joe Hart ។ ប៉ុន្តែដោយដំណើរការចរចាមិនបានជោគជ័យ Pep Guardiola ក៏បានសម្រេចចិត្តនាំយកអ្នកចាំទី Claudio Bravo ជំនួសវិញ ។ 

អ្នកចាំទី Marc-Andre Ter Stegen របស់ FC Barcelona

២. ខ្សែការពារ Dani Alves

បញ្ហាបន្ទាប់សម្រាប់ក្រុមក្នុងការប្រកួតប្រជែងនៅលីគអង់គ្លេសរបស់ Pep គឺកង្វះខ្សែការពាររឹងមាំ ។ កាលណោះខ្សែការពារដែលលោកមានក្នុងដៃ ត្រូវលោកយល់ឃើញថាមានភាពទន់ខ្សោយ និងមានលក្ខណៈខ្វះខាតច្រើន ។ ពេលនោះផងដែរ កីឡាករដែលជាគោលដៅទី១ របស់គាត់គឺ Dani Alves ដែលកំពុងប្រកបអាជីពនៅ Juventus ។ ទោះបីជាព្យាយាមចរចាបែបណាក៏ដោយ កីឡាករ Dani Alves បែរជាសម្រេចចូលរួមជាមួយ PSG ទៅវិញ ជាហេតុដែលធ្វើអោយ Pep សម្រេចចុះកុងត្រាជាមួយកីឡាករខ្សែការពារមួយរូបផ្សេងទៀតគឺ Kyle Walker ។ 

ខ្សែការពារ Dani Alves របស់ Paris Saint-Germain

៣. កីឡាករ Virgil van Dijk

ខ្សែការពារតម្លៃ ៧៥លានផោនរូបនេះ ត្រូវបានគេដឹងថាស្ថិតក្រោមការតាមប្រមាញ់ពីក្រុម Man City ដូចគ្នា ។ ប្រហែលជាមកពីការដាក់តម្លៃខ្ពស់ជ្រុលសម្រាប់ Man City ធ្វើអោយមានការពិចារណាវិញ ឈ្លៀតពេលនោះក៏ជាឱកាសសម្រាប់ហង្សក្រហមក្នុងការចុះកិច្ចសន្យាលើរូបគេតែម្តង ។ 

កីឡាករ Virgil van Dijk របស់ Liverpool

៤. កីឡាករ Alexis Sanchez

កីឡាករ Alexis Sanchez បានរបូតពីដៃ Arsenal ទៅកាន់ Man UTD កាលពីឆ្នាំមុន ។ អំឡុងពេលនោះដែរ ក្រុមមេឃខៀវ Man City បានធ្វើការប្រជែងយ៉ាងខ្លាំង ក្នុងការចង់បាន Sanchez មកចូលរួម ។ បញ្ហាដែល Man City ពិចារណានៅគ្រានោះ គឺការទាមទារប្រាក់ឈ្នួលពលកម្មខ្ពស់ខ្លាំងពេក ។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះ Sanchez គឺជាកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់ជាងគេក្នុងប្រវត្តិសាស្ត្រ Premier League ។ 

កីឡាករ Alexis Sanchez របស់​ Manchester United

៥. កីឡាករ Jorginho

ចុងក្រោយគេនេះគឺកីឡាករសញ្ជាតិ ប្រេស៊ីល Jorginho ។ កីឡាកររូបនេះអាចរាប់បានថាជាគោលដៅសំខាន់បំផុតសម្រាប់គ្រូបង្វឹក Man City រូបនេះ ។ កីឡាករវ័យ ២៧ ឆ្នាំរូបនេះ អាចលេងបានទាំងតំបន់បម្រើ និងការពារ ។ ខិតជិតដល់ការនាំយកកីឡាកររូបនេះមកកាន់ ETIHAD Stadium ទៅហើយ តែចុងក្រោយរូបគេសម្រេចថាទៅរួមរស់ជាមួយ Chelsea ដែលជាទីដែលគ្រូបង្វឹកចាស់របស់គេគឺលោក Maurizio Sarri ដឹកនាំវិញ ៕ 

កីឡាករ Jorginho​ របស់ Chelsea

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]