កោះរ៉ុង៖ កាលពីម្សិលមិញនេះ ស្រាប់តែលេចលឺព័ត៌មានថាមានព្យុះយ៉ាងខ្លាំងនៅលើទឹកដីកោះរ៉ុង ក្រោយបានប្រទះនូវហេតុការណ៍ដ៏គួរឲ្យរន្ធត់ នៅលើផ្ទៃសមុទ្រ តំបន់កោះរ៉ុង មានខ្យល់ លាយឡំនិងរលកខ្លាំងបានបណ្តាលឲ្យទូកកន្ទុយវែងចំនួន ៦គ្រឿង ត្រូវបានលិចទាំងស្រុង។

ខណៈពេលដែលព័ត៌មាននេះត្រូវបានផ្សព្វផ្សាយ ស្រាប់តែតារាចម្រៀងកញ្ញារតនៈ ពិសី បានធ្វើការស៊ែរបន្ត ជាមួយនឹងការរៀបរាប់ហេតុការណ៍ដ៏គួរឲ្យរន្ធត់ ធ្វើឲ្យមហាជនជាច្រើនតក់ស្លុតនៅក្នុងអារម្មណ៍យ៉ាងខ្លាំង ព្រោះថាកាលពីម្សិលមិញនេះ នាងស្ទើរតែគ្មានជីវិត ត្រឡប់មកផ្ទះវិញនៅក្នុងហេតុការណ៍មួយនេះ។

ដំណឹងដ៏រន្ធត់មួយនេះ បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រជាច្រើន ក៏បាននាំគ្នាភ័យនៅពេលដែលដឹងថាតារាស្រីរូបនេះ បានជួបនឹងហេតុការណ៍ព្យុះ បិះនឹងលិចទូក តែជាសំណាងល្អនាងក៏បានរួចផុតពីទុក្ខសោក និងរឿងដ៏ភ្ញាក់ផ្អើលបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

កញ្ញារតនៈ ពិសី
កញ្ញារតនៈ ពិសី
កញ្ញារតនៈ ពិសី
កញ្ញារតនៈ ពិសី
ហេតុការណ៍ព្យុះកាលពីម្សិលមិញ
ហេតុការណ៍ព្យុះកាលពីម្សិលមិញ
ហេតុការណ៍ព្យុះកាលពីម្សិលមិញ
ហេតុការណ៍ព្យុះកាលពីម្សិលមិញ
ហេតុការណ៍ព្យុះកាលពីម្សិលមិញ
ហេតុការណ៍ព្យុះកាលពីម្សិលមិញ
ហេតុការណ៍ព្យុះកាលពីម្សិលមិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រតនៈ ពិសី