រាជធានី​ភ្នំពេញ​៖ នារី​វ័យក្មេង​ម្នាក់​បាន​ចងក​សំលាប់​ខ្លួន​ក្នុង​បន្ទប់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០១៨ នៅផ្ទះ​លេខ​25E ក្នុង​បុរី​ប៊ុ​ន​ហួរ ដែល​ស្ថិត​នៅ​ភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ដេ​ត ពេជ្រ​ចន្ទ​លី​ហ្សា ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​១២ នៅ​សាលា​សុវណ្ណ​ភូមិ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ​។

បើ​តាម​ការ​បំភ្លឺ​ពី​ជីដូន​របស់​នារី​វ័យក្មេង​រង​គ្រោះ​ខាងលើ​ឈ្មោះ ប៊ុ​ន សូ​រិ​យា អាយុ​៦០​ឆ្នាំ រស់នៅ​ផ្ទះ​កើតហេតុ បាន​ឲ្យ​ដឹង​ថា ចៅស្រី​របស់​គាត់​បាន​ប៉ុនប៉ង​សម្លាប់​ខ្លួន​ចំនួន​៣​លើក​មក​ហើយ តែ​មិន​បាន​សម្រេច លុះ​មក​ដល់​លើក​ទី​៤​នេះ ស្រប​ពេល​ដែល​ម្តាយ និង​បងប្អូន​មិន​នៅផ្ទះ ព្រោះ​ជាប់រវល់​ទៅ​ប្រទេស​សិង្ហ​បុរី​ជិត​មួ​យស​ប្តា​ហ៍​ទៅ​ហើយ លុះ​ពេល​នៅ​តែ​២​នាក់​ជីដូន ធ្វើ​អោយ​នារី​វ័យក្មេង​រង​គ្រោះ​ខាងលើ​បាន​ស្លាប់​ដូច​បំណង​។

ជីដូន​របស់​នារី​វ័យក្មេង​រង​គ្រោះ​បាន​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ទៀត​ថា ចៅស្រី​របស់​គាត់​មាន​ជំងឺសរសៃប្រសាទ​ជាង​មួយ​ឆ្នាំទៅ​ហើយ និង​ធ្លាប់​ទៅ​ព្យាបាល​នៅ​ប្រទេស​សិង្ហ​បុរី និង​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​(​ហៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី​)​ផង​ដែរ ។ នៅ​ពេល​នារី​វ័យក្មេង​រង​គ្រោះ​ចង់បាន​របស់​ប្រែ​ន​ៗ ឬ​ចង់បាន​អ្វី គឺ​ត្រូវ​តែ​បាន​នឹង តែ​លើក​ចុង​ក្រោយ​មិនដឹង​ថា​នារី​វ័យក្មេង​រង​គ្រោះ​ចង់បាន​អ្វី​នោះ​ឡើយ ហើយ​នាង​បាន​ប្រាប់​ថា របស់​ដែល​នាង​ចង់បាន​នៅ​ក្នុង​ទូរស័ព្ទ​របស់​នាង តែ​មិនដឹង​ថា​ជា​របស់​អ្វី ព្រោះ​ទូរស័ព្ទ​របស់​ជាប់​លេខ​កូដ ។

នៅ​មុន​កើតហេតុ កាលពី​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០១៨ នារី​វ័យក្មេង​រង​គ្រោះ​បាន​ទៅ​ទិញ​ថ្នាំ​ងងុយគេង​មួយ​កញ្ចប់​ប្រមាណ​ជាង​១០​គ្រាប់ ហើយ​បាន​អារ​ដៃ រួច​ឆាត​ទៅ​ប្រាប់​ម្តាយ​ខ្លួន​នៅ​ឯ​ប្រទេស​សិង្ហ​បុរី បន្ទាប់​មក​ម្តាយ​របស់​នារី​វ័យក្មេង​រង​គ្រោះ​បាន​ឆាត​មក​ជីដូន​អោយ​ជួយ​មើល​នារី​វ័យក្មេង​រង​គ្រោះ​ផង ។ បន្ទាប់​មក​ជីដូន​បានឃើញ​ដៃ​របស់​នាង​មាន​របួស​និង​មាន​ថ្នាំ​ងងុយគេង​ផង​ដែរ ពេល​នោះ​ជីដូន​ជួយ​និយាយ​លួងលោម​នាង ។ លុះ​ថ្ងៃ​កើតហេតុ​ខាងលើ នៅ​វេលា​ម៉ោង​៣​រសៀល ជីដូន​បានឃើញ​ចៅស្រី​ជា​ជន​រង​គ្រោះ​ខាងលើ​កំពុង​តែ​លេង​ទូរស័ព្ទ លុះដល់​វេលា​ម៉ោង​កើតហេតុ ពេល​ជីដូន​ឡើង​ទៅ​មើល​ចៅស្រី​ម្តងទៀត ស្រាប់តែ​ប្រទះ​ឃើញ​ចៅស្រី​ចងក​នឹង​ចំរឹង​បង្អួច បណ្តាល​ឱ្យ​ស្លាប់​បាត់​ទៅ​ហើយ បន្ទាប់​មក​ជីដូន​បាន​ទៅ​រាយការណ៍​ជូន​សមត្ថកិច្ច​ដើម្បី​អោយ​ចុះ​មក​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ កំលាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​បាន​ទាក់ទង​ទៅ​ជំនាញ​កោសល្យវិច័យ​រាជធានី​ភ្នំពេញ ដើម្បី​ចុះ​មក​ពិនិត្យ​មើល​សព​នារី​វ័យក្មេង​រង​គ្រោះ​ខាងលើ រក​ឃើញ​ថា នារី​វ័យក្មេង​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចងក​ប្រាកដ​មែន បន្ទាប់​សមត្ថកិច្ច​បាន​ធ្វើ​លិខិត​ប្រគល់​សព​អោយ​ក្រុម​គ្រួសារ​ដើម្បី​រៀប

ចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​កើតហេតុ​ខាងលើ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]