រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ស្រែក​ទ្រ​ហ៊ោ​យំ​ដោយសារ​ប្ដី​បាន​ចុះ​ចោល​គាត់​និង​កូន ហើយ​ទៅ​រស់នៅ​ជាមួយ​ស្រី​ក្មេង​ម្នាក់​ជា​ប្រពន្ធចុង​លួចលាក់​ធ្វើ​ឲ្យ​គាត់​ពិបាកចិត្ត​គិត​អ្វី​លែង​ចេញ​ក៏​សំរេចចិត្ត​មក​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វា​ថ្មី តែ​មិន​បាន​ស​ម្រ​ច ត្រូវ​បាន​បងប្អូន​ប្រជា​ព​រដ្ឋ​ឃាត់​ទាន់​ពេលវេលា​។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​១២​និង​៤០​នាទី​យប់​រំលង​អ​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០១៩ នៅ​ពាក់កណ្តាល​ស្ពាន​ជ្រោយចង្វារ​ថ្មី ភូមិ​ដើម​គ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។

ស្ត្រី​ខាងលើ​ឈ្មោះ​សេង គ​ន្ធា អាយុ​៤២​ឆ្នាំ មុខរបរ​លក់​កាបូប មានកូន​ចំនួន​៤​នាក់ (​ក្នុងនោះ​ស្រី​ម្នាក់​​និង​ប្រុស​៣នាក់​) ស្នាក់​នៅ​ម្តំ​បុរី​កីឡា សង្កាត់​វាល​វង្ស ខណ្ឌ​៧​មក​រា ។ ចំណែក​ប្ដី​របស់​គាត់​ឈ្មោះ​យ៉ុ​ម​ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរប​រ​ម៉ៅ​ការ​សំណង់​។

ស្ត្រី​ខាងលើ​បាន​រៀបរាប់​ទាំ​ងា​ទឹកភ្នែក​ថា ប្តី​របស់​គាត់​បាន​ចុះ​ចោលផ្ទះ​ទៅ​យកប្រពន្ធ​ចុង​​អស់​រយៈពេល​៧​ខែ​មក​ហើយ លុះ​ពេល​ប្តី​ត្រឡប់​មក​លេង​ផ្ទះ​ម្ដង​ៗ គ្រាន់តែ​គាត់​និយាយ​អ្វី​តិចតួច​មិន​បាន តែងតែ​រករឿង​វាយដំ និង​ធ្វើបាប​គាត់​មិន​លស់​​ពេល​ឡើយ​។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​យប់​កើតហេតុ ដោយសារ​គាត់​ពិបាកចិត្ត​ពេក គិត​អ្វី​លែង​ចេញ​ក៏​បាន​សំរេចចិត្ត​ជិះ​ម៉ូតូ​កង់​បី​ចេញពីផ្ទះ​សំដៅ​ទៅ​លោតទឹក​លើ​ស្ពាន​ជ្រោយចង្វា​ថ្មី ដើម្បី​បញ្ចប់ជីវិត តែ​ត្រូវ​បាន​បងប្អូន​ប្រជា​ព​ល​រដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ​ឃើញ​ទាន់​ពេលវេលា ក៏​នាំ​គ្នា​ឃាត់​ចាប់​គាត់​មក​ដាក់​ខាងក្រោម​គល់​ស្ពាន​ជ្រោយចង្វារ​ថ្មី​ត្រើយ​ខាងកើត រួច​ទាក់ទង​ទៅ​កូនប្រសា និង​កូនបង្កើត​ដើម្បី​មក​ដឹក​យក​ស្ត្រី​ខាងលើ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ផង​ដែរ​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]